ព័ត៍មាន

វៀតណាម-អាល់ហ្សេរីបើកកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល លើកទី១៣

វៀតណាម-អាល់ហ្សេរីបើកកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល លើកទី១៣

(VOVWORLD) - ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែវិច្ឆិកា កិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អាល់ហ្សេរី បានធ្វើឡើងនៅទីក្រុងអាល់ហ្សេរី ប្រទេសអាល់ហ្សេរី នៅចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ។

សម័យប្រជុំពេញអង្គលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អាល់ហ្សេរី។ ប្រភព៖ ក្រសួងសំណង់

នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ទន្ទឹមនឹងការពង្រឹងវិស័យសហប្រតិបត្តិការប្រពៃណីដូចជា ពាណិជ្ជកម្ម ធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ និងកសិកម្ម ភាគីទាំងពីរចង់ពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗដែលមានសក្តានុពលខ្ពស់ រួមមាន៖ ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្លាស់ប្តូរឌីជីថល ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ទេសចរណ៍ ការអប់រំកម្រិតឧត្តមសិក្សា សំណង់ និងការដឹកជញ្ជូន។

សម័យប្រជុំលើកទី១៣ ត្រូវបានគេរំពឹងថា នឹងបង្កើតសន្ទុះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី និងរឹងមាំជាងមុន ដោយនាំយកទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាល់ហ្សេរីទៅកាន់កម្រិតថ្មីមួយ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់មួយដើម្បីរៀបចំខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកទេស ដាក់ចេញទិសដៅសហប្រតិបត្តិការ និងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-អាល់ហ្សេរី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.