ព័ត៍មានវៀតណាម-អាមេរិក៖ ៥០ឆ្នាំនៃសន្តិភាពនិងការផ្សះផ្សា
វៀតណាម-អាមេរិក៖ ៥០ឆ្នាំនៃសន្តិភាពនិងការផ្សះផ្សា
ថ្ងៃព្រហស្បតិ៍, 17:32, 15/05/2025
VOV5
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៥០ ឆ្នាំនៃការបញ្ចប់សង្រ្គាមនៅវៀតណាម និងខួប ៣០ ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិក (១៩៩៥-២០២៥) មជ្ឈ មណ្ឌល Stimson (អង្គការស្រាវជ្រាវឯករាជ្យស្តីពីសន្តិសុខអន្តរជាតិ និងវិបុលភាពរួម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោណ) បានរៀបចំសិក្ខាសាលា ជាមួយនឹងវាគ្មិននានាដែលមានការរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung ថ្លែងសន្ទរកថានៅឯសិក្ខាសាលា។ (រូបថត៖ TTXVN) |
សិក្ខាសាលានេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ Stimson នៅថ្ងៃទី ១៣ ខែឧសភា ទាំងទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត។ ដោយប្រធានបទ “វៀតណាម និងសហរដ្ឋអាមេរិក៖ ៥០ឆ្នាំនៃសន្តិភាពនិងការផ្សះផ្សា” សិក្ខាសាលាត្រូវបានបែង ចែកជាវគ្គពិភាក្សាចំនួន ២៖ សន្តិភាព - ការផ្សះផ្សា និងកេរ្តិ៍ដំណែលសង្រ្គាម។
ក្នុងនាមជាវាគ្មិនស្នូល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានថ្លែងសន្ទរកថាចែករំលែកអំពីកម្លាំងចលករដែលប្រែក្លាយ ប្រទេសទាំងពីរពីអតីតសត្រូវទៅជាដៃគូ មិត្តភក្តិ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនាបច្ចុប្បន្ន ក៏ដូចជាគុណតម្លៃស្នូលដែលបានគាំទ្រដំណើរនេះ និងទិសដៅ អនាគតផងដែរ។ លោកឯកអគ្គរដ្ឋទូតបានសំដែងជំនឿជាក់ថា ទំនាក់ទំនងវៀត ណាម-អាមេរិកនឹងបន្តអភិវឌ្ឍន៍។ នៅវគ្គពិភាក្សាទាំងពីរ វាគ្មិនបានលើកឡើងពីការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម- អាមេរិក ក៏ដូចជាវិធានការដើម្បីជំនះពុះពារ និងដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរ៕