ព័ត៍មាន

វៀតណាម ស្ថិតក្នុងពូល B វគ្គជម្រុះនៃ​ការ​ប្រកួ​ត​បាល់ទាត់នារី U20 អាស៊ី​ ២០២៦

វៀតណាម ស្ថិតក្នុងពូល B វគ្គជម្រុះនៃ​ការ​ប្រកួ​ត​បាល់ទាត់នារី U20 អាស៊ី​ ២០២៦

(VOVWORLD) - សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឲ្យដឹងថា យោងតាមលទ្ធផលចាប់ឆ្នោត ក្រុមបាល់ទាត់នារី U20 វៀតណាម ស្ថិតក្នុងពូល B នៃវគ្គជម្រុះការប្រកួតបាល់ទាត់នារី U20 អាស៊ី ២០២៦(AFC U20 Women's Asian Cup ២០២៦) ក្នុងនាមជាម្ចាស់ផ្ទះ រួមជាមួយនឹងគូប្រកួត៖ U20 Kyrgyzstan, U20 ហុងកុង (ចិន) និង U20 សិង្ហបុរី។ ពិធីចាប់ឆ្នោតបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ មេសា នៅទីស្នាក់ការកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្រុមបាល់ទាត់នារី U20 វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ AFC U20 Women's Asian Cup ២០២៤។ រូបថត៖ VFF

ការប្រកួតវគ្គជម្រុះឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-១០ ខែសីហា ដោយប្រមូលផ្តុំក្រុមបាល់ទាត់នារីចំនួន ៣៣ ចូលរួមប្រកួតប្រជែងដណ្ដើមសំបុត្រចំនួន ១១ សន្លឹក ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃក្នុងឆ្នាំ ២០២៦។ ក្រុមទាំងនេះ នឹងប្រកួតប្រជែងក្នុងទម្រង់វិលជុំនៅទីតាំងក្នុងប្រទេសប៊ូតង់ ចិន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងវៀតណាម។ ក្រុមដែលឈ្នះលេខ១ក្នុងពូល រួមជាមួយក្រុមចំណាត់ថ្នាក់លេខ២ ចំនួន ៣ នឹងចូលរួមជាមួយក្រុមម្ចាស់ផ្ទះថៃ ចូលរួម Top ១២ ដែលចូលរួមក្នុងការប្រកួត AFC U20 Women's Asian Cup ២០២៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១ ដល់ ១៨ ខែមេសា ឆ្នាំ ២០២៦៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.