ព័ត៍មាន

វៀតណាម-ស្វីសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាមរយៈបណ្តាញសភា

វៀតណាម-ស្វីសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាមរយៈបណ្តាញសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ កក្កដា នៅទីក្រុងហ្សឺណែវ ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី ៦ និងដំណើរការសកម្មភាពទ្វេភាគីជាមួយស្វីស ប្រធានរដ្ឋសភាលោក Tran Thanh Man បានអញ្ជើញជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាស្វីស Andrea Caroni។

ប្រធានរដ្ឋសភាលោក Tran Thanh Man និងប្រធានព្រឹទ្ធសភាស្វីស Andrea Caroni (រូបថត៖ quochoi.vn)

នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឲ្យប្រទេសទាំងពីរ ពង្រឹងសកម្មភាពសហប្រតិបត្តិការតាមរយៈបណ្តាញរដ្ឋ សភា ដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតនៃគណៈកម្មាធិ ការជំនាញ ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យសកម្មភាពនីតិបញ្ញត្តិ ឃ្លាំមើល និងធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យសភាស្វីសបង្កើតក្រុមសភាមិត្តភាពជាមួយវៀតណាមក្នុងពេលឆាប់ៗ; សង្ឃឹមថា សភាស្វីសនឹងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការកសាង និងសុក្រិតនីតិរដ្ឋនិងប្រព័ន្ធច្បាប់ ព្រមទាំងលើកកម្ពស់តួនាទីរបស់រដ្ឋសភា និងស្ថាប័នជាប់ឆ្នោតក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប្រធានរដ្ឋសភាលោក Tran Thanh Man ក៏បានសម្តែងនូវបំណងរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយស្វីសលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារឌីជីថល។ល។

ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋសភាលោក Tran Thanh Man និងប្រធានព្រឹទ្ធសភាស្វីស Andrea Caroni (រូបថត៖ Le Tuyet/VOV)

រីឯខ្លួន ប្រធានព្រឹទ្ធសភាស្វីស Andrea Caroni បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ក្នុងការកសាង និងសុក្រិតប្រព័ន្ធច្បាប់ សំដៅបង្កើតស្ថាប័នអភិវឌ្ឍន៍មួយស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន; ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

ប្រធានរដ្ឋសភាលោក Tran Thanh Man និងប្រធានសភាជាន់ទាបស្វីស Maja Riniker (រូបថត៖ Le Tuyet/VOV)

នាព្រឹកនេះផងដែរ ថ្លែងនៅក្នុងជំនួបជាមួយប្រធានសភាជាន់ទាបស្វីស Maja Riniker ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា ភាគីទាំងពីរដំណើរការកិច្ចចរចា និងចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-ស្វីស និងកិច្ចព្រមព្រៀងពន្ធទ្វេភាគី; តភ្ជាប់ឡើងវិញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងស្នើឱ្យស្វីសជួយវៀតណាមបណ្តុះបណ្តាលវិស្វករ semiconductor និងបង្កើនការពិគ្រោះយោបល់នៅវេទិកាសភាពហុភាគី និងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.