ព័ត៍មាន

វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស

វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស

(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហា នៅទីក្រុង Tianjin ប្រទេសចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥ ក្នុងឋានៈជាភ្ញៀវកិត្តិយស នៃប្រទេសម្ចាស់ផ្ទះ និងបំពេញការងារនៅប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស និង ជាប្រធានរដ្ឋចិនលោក Xi Jinping។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស និង ជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀត ណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ ធម្មជាតិ និងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការ បរទេស។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រប សម្រួលជាមួយប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីអនុវត្តន៍ពហុភាគីនិយម ជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកដោះស្រាយបញ្ហាធំៗនៃតំបន់និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ចិនពង្រីកបន្ថែមទៀតនូវ ការនាំចូលកសិផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម; ជួយឧបត្ថម្ភ វៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា ការកសាងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុង សេវាកម្មបច្ចេកវិទ្យា ពាណិជ្ជកម្មតាមអេឡិចត្រូនិក; ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យអប់រំ សុខាភិបាល ដឹកជញ្ជូននិង កសិកម្ម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹម ថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិថាមពលឲ្យកាន់តែទូលំទូលាយ រួមទាំង ថាមពលស្អាត និងការជួញដូរអគ្គិសនី។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VGP)
អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានស្នើឱ្យភាគីទាំងពីរ ជំរុញខ្លាំងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិ ការជាក់ស្ដែង ដើម្បីសម្រេចបានលទ្ធផលជាក់លាក់ជាច្រើន; ផ្តោតលើការតភ្ជាប់យុទ្ធ សាស្ត្រអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; ពន្លឿនការកសាងច្រកទ្វារព្រំដែន ឆ្លាតវៃ និងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន... អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចិន លោក Xi Jinping សង្ឃឹមថា ប្រទេសទាំងពីរនឹងរៀបចំសកម្មភាពបានយ៉ាងល្អ ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត និង "ដំណើរក្រហម" ដើម្បីសិក្សា និងស្រាវជ្រាវនៅប្រទេសចិនសម្រាប់យុវជនវៀតណាម។
ភាគីទាំងពីរក៏បានពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាដែនសមុទ្រ ដោយបាន ឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរលើការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែល្អ បង្កើតនិងរក្សា បរិយាកាសសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.