ព័ត៍មាន

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រជានិច្ច

(VOVWORLD) - រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអះអាង ដូច្នេះ នៅពេលទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Knapper នៅពេលដែល លោកឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ។

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Knapper។ (រូបថត៖ កាសែត ពិភពលោកនិងវៀតណាម)
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីស្តីទី លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពជាក់ស្ដែងក្នុងទំនាក់ទំនងទ្វេភាគី ចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣។ ភាគី ទាំងពីរបានបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបន្តអភិវឌ្ឍន៍ដោយស្ថិរភាព; ភាគីទាំងពីររក្សាការសន្ទនាជាប្រចាំអំពីបញ្ហាពន្ធបដិការ។ ទំនាក់ទំនងសន្តិសុខ - ការពារជាតិ និងជំនះពុះពារលើផលវិបាកនៃសង្រ្គាម ក៏មានវឌ្ឍនភាពជាច្រើនផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា សហរដ្ឋអាមេរិក នឹងបន្តរួមដំណើរជាមួយវៀតណាមឆ្ពោះទៅការសម្រេចគោលដៅកំណើនជាយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់; ទន្ទឹមនឹងនោះ បន្តជំរុញកិច្ច សហប្រតិបត្តិការលើសសរស្តម្ភផ្សេងទៀត ដូចជាការជំនះពុះពារលើផលវិបាកនៃ សង្គ្រាម ការអប់រំ សុខាភិបាល និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.