ព័ត៍មាន

វៀតណាមចូលរួមរំលែកទុក្ខចំពោះការសោយទីវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស

វៀតណាមចូលរួមរំលែកទុក្ខចំពោះការសោយទីវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស

(VOVWORLD) - ទទួលបានដំណឹងនៃការទទួលមរណភាព របស់សម្តេចប៉ាបហ្វ្រង់ស៊ីស សមាជិកការិយាល័យនយោបាយ លេខាគណៈ កម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មា ធិការឃោសនា និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia នាថ្ងៃទី ២៦ មេសា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ទៅកាន់ក្រុមប្រឹក្សាប៊ីស្សពវៀតណាម។

លិខិតបានបញ្ជាក់ថា ប្រទេសវៀតណាមមានការក្រៀមក្រំនិងសោកស្ដាយដែលបានទទួលដំណឹងពីការសោយទីវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស មេដឹកនាំកំពូលខាងវិញ្ញាណ នៃសាសនាចក្រកាតូលិកសកល។

វៀតណាមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងការសោកស្ដាយដោយស្មោះជូនចំពោះក្រុមប្រឹក្សាប៊ីស្សពវៀតណាម និងសហគមន៍កាតូលិក វៀតណាមទាំងមូល ចំពោះការសោយទីវង្គត់របស់សម្តេចប៉ាប។ ជាមួយនឹងឥទ្ធិពលដ៏ទូលំទូលាយរបស់សម្តេចប៉ាបនិងជីវិតគំរូនៃជំនឿ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់សន្តិភាព យុត្តិធម៌សង្គម និងការការពារជនក្រីក្រ; ក៏ដូចជាមនោសញ្ចេតនាយ៉ាងល្អប្រសើរចំពោះវៀតណាម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរី។ រូបភាពរបស់សម្តេចប៉ាបនឹងតែងតែរស់នៅក្នុងដួងចិត្តរបស់អ្នកជឿ និងអ្នកដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌នៅជុំវិញពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.