ព័ត៍មាន

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងនគរបាល ការបរទេស យុត្តិធ៌ម អយ្យការណ៍ប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ CCPCJ34 នៅទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ១៩ ឧសភា (រូបថត៖ ក្រសួងការបរទេស)

អញ្ជើញថ្លែងមតិក្នុងសម័យបើក អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang បានជម្រាបជូនអង្គសន្និសីទ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម រួមទាំងគំនិតផ្តួចផ្តើមរបស់វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខា លើអនុសញ្ញាទីក្រុងហាណូយ ដែលជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀត ណាមក្នុងការក្លាយជាសមាជិកសកម្មរបស់សហគមន៍អន្តរជាតិ។

អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang អញ្ជើញជួបជាមួយអគ្គនាយក IAEA នាថ្ងៃទី ១៩ ឧសភា (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងសន្និសីទនេះ លោកស្រីអនុរដ្ឋមន្ត្រីក៏បានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ នៃពិធីចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ ២០២៥5។ លោកប្រធានរដ្ឋវៀតណាម លឿង គឿង និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានរំពឹងថា នឹងធ្វើជាសហប្រធាននៃព្រឹត្តិការណ៍នេះ។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ គណៈប្រតិភូបានជួបប្រជុំឯកជនជាមួយអគ្គនាយក UNODC ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ពិធីចុះហត្ថលេខា ក៏ដូចជាគំនិតផ្តួចផ្តើមដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - UNODC ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.