ព័ត៍មាន

វៀតណាមទាក់ទាញភ្ញៀវអន្តរជាតិជិត ១៤ លាននាក់ក្នុងរយៈពេល ៨ ខែ

វៀតណាមទាក់ទាញភ្ញៀវអន្តរជាតិជិត ១៤ លាននាក់ក្នុងរយៈពេល ៨ ខែ

(VOVWORLD) - ទិន្នន័យពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បានប្រកាស នាថ្ងៃទី ៦ ខែកញ្ញា បរិមាណភ្ញៀវអន្តរជាតិមកកាន់វៀត ណាមក្នុងខែសីហា ឆ្នាំ ២០២៥ បានកើនឡើងដល់ ១,៦៨ លាននាក់ កើនឡើង ១៦,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។

ភ្ញៀវទេសចរអន្តរជាតិមកទស្សនាផ្លូវហាណូយ (រូបថត៖ Pham Kien/TTXVN)

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះចំនួនភ្ញៀវអន្តរជាតិសរុបឈានដល់ជិត ១៤ លាននាក់ កើនឡើងជាង ២១% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការវាយតម្លៃរបស់នាយកដ្ឋានទេសចរណ៍វៀតណាម ទោះបីកំពុងស្ថិតក្នុងរដូវទាបនៃទេសចរណ៍អន្តរជាតិក៏ដោយ ប៉ុន្តែលទ្ធផលវិជ្ជមានក្នុង ខែកក្កដានិងសីហា បានបង្ហាញសញ្ញាច្បាស់លាស់នៃការងើបឡើងវិញ និងកំណើនទីផ្សារទេសចរណ៍អន្តរជាតិ (ចូល) មកកាន់វៀតណាម។

ទាក់ទងនឹងទីផ្សារ ប្រទេសចិន និងកូរ៉េខាងត្បូងបន្តរក្សាជំហរឈានមុខគេ ដោយរួមចំណែកជិតពាក់កណ្តាលនៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀត ណាម។ ទីផ្សារផ្សេងទៀតនៅក្នុងទីផ្សារកំពូលទាំង ១០ ដែលបញ្ជូនភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម រួមមានៈ តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងម៉ាឡេស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.