ព័ត៍មាន

វៀតណាមគាំទ្រពហុភាគីនិយម និងតួនាទីមជ្ឈភាព​របស់អង្គការសហប្រជាជាតិ​ក្នុងអភិបាលកិច្ចសកល

វៀតណាមគាំទ្រពហុភាគីនិយម និងតួនាទីមជ្ឈភាព​របស់អង្គការសហប្រជាជាតិ​ក្នុងអភិបាលកិច្ចសកល

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។

ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ qdnd.vn

ក្នុងជំនួបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមជាដៃគូដ៏អស្ចារ្យ ដែលបានចូលរួម និងរួមវិភាគទានយ៉ាងសកម្មទៅក្នុងវិស័យអាទិភាពទាំងអស់របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ លោក António Guterres បានសង្កត់ធ្ងន់ថា វៀតណាមគឺជាសសរស្តម្ភនៃពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ន ដូច្នេះលោកជឿជាក់ថា បណ្តាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ក្នុងនោះរួមទាំងវៀតណាម ត្រូវមានសំឡេង មានភាពតំណាង និងតួនាទីដ៏សក្តិសមបន្ថែមទៀតនៅក្នុងប្រព័ន្ធអភិបាលកិច្ចសកល។

លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមជឿជាក់លើនិងគាំទ្រពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល និងកំណែទម្រង់របស់អង្គការសហប្រជាជាតិ; ហើយបានអះអាងថា វៀតណាមត្រៀមខ្លួនស្វាគមន៍អ.ស.ប. ក្នុងការបង្កើតទីស្នាក់ការ និងការិយាល័យនៅវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវៀតណាម-អ.ស.ប និងអាស៊ាន-អ.ស.ប នាពេលខាងមុខ; ពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់ ក្នុងនោះ រួមទាំងការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក៏ដូចជាការរួមចំណែករួមសម្រាប់បញ្ហាសកល។

នាថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Stocker និងប្រធានាធិបតី Tajikistan លោក Emomali Rahmon៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.