ព័ត៍មាន

វៀតណាមគោរពតួនាទីរបស់សម្តេចប៉ាប Francis

វៀតណាមគោរពតួនាទីរបស់សម្តេចប៉ាប Francis

(VOVWORLD) - នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី២៤ ខែមេសា នៅទីក្រុងហាណូយ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

យោងតាមអ្នកនាំពាក្យ បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់សម្តេចប៉ាប Francis ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ស៊ើន បានផ្ញើសាររំលែកទុក្ខដល់បុរីវ៉ាទីកង់។

“យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយបុរីវ៉ាទីកង់ សហគមន៍កាតូលិកទូទាំងពិភពលោក និងសមាគមសាសនាកាតូលិកវៀតណាមទាំងក្នុងប្រទេស និងក្រៅប្រទេស។ វៀតណាមគោរពតួនាទីរបស់សម្តេចប៉ាប Francis ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ក៏ដូចជាក្នុងការណែនាំ អនុសាសន៍ និងការលើកទឹកចិត្តដល់អ្នកមុខអ្នកការ បូជាចារ្យ និងជនរួមជាតិកាន់សាសនាកាតូលិកវៀតណាម ដើម្បីរួមដំណើរជាមួយប្រជាជាតិ រួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាម”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.