ព័ត៍មាន

វៀតណាមគឺជាឧទាហរណ៍គំរូនៃចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព

វៀតណាមគឺជាឧទាហរណ៍គំរូនៃចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នារសៀលថ្ងៃទី ២៥ មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc បានទទួលជួបលោក Khalid Mohammed Sharaf នាយកកម្មវិធីអ្នកដឹកនាំវ័យក្មេង អេមីរ៉ាតអារ៉ាប់រួម (UAE) និងគណៈប្រតិភូ ដែលកំពុងអញ្ជើញមកវៀតណាម ដើម្បី ស្វែងយល់ពីស្ថានភាព បង្កើនការផ្លាស់ប្តូរ និងចែករំលែកបញ្ហាដែលភាគីទាំងពីរមាន ការយកចិត្តទុកដាក់ដូចគ្នា។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VGP)
ជួបពិភាក្សាជាមួយគណៈប្រតិភូ លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បាន សម្ដែងបំណងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនយ៉ាង ខ្លាំងក្លា ជាពិសេសលើវិស័យវិនិយោគ; ស្នើឲ្យ អេមីរ៉ាតអារ៉ាប់រួមជាមួយនឹងប្រៀបខ្លាំង ខ្លួនឯង ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សំណង់ ការអប់រំ និងការវិនិយោគ នឹងចែក រំលែកបទពិសោធន៍ និងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រីកតម្លៃនៃ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
តាមរយៈដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋាន និងធ្វើការជាមួយក្រសួង ស្ថាប័ន នានារបស់វៀតណាម សមាជិកនៃគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេង UAE បានសង្កត់ ធ្ងន់ថា វៀតណាមបានបង្ហាញឲ្យពិភពលោកបានឃើញនូវសេចក្ដីប្រាថ្នាឈានឡើងដ៏ ខ្លាំងក្លា ជាមួយនឹងបទពិសោធន៍ដ៏មានតម្លៃក្នុងការជម្នះពុះពារលើការលំបាក ដើម្បី ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពអភិវឌ្ឍន៍ នាំមកនូវសុភមង្គលដល់ ប្រជាជន។ ដោយនិយាយថា វៀតណាមគឺជាឧទាហរណ៍គំរូនៃចក្ខុវិស័យអភិវឌ្ឍន៍ ប្រកបដោយចីរភាព ថ្នាក់ដឹកនាំវ័យក្មេងរបស់ UAE ជឿជាក់ថា តាមរយៈដំណើរ ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងធ្វើជាស្ពានបន្ថែមទៀតដើម្បីបន្តអភិវឌ្ឍន៍ ទំនាក់ទំនងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.