ព័ត៍មាន

វៀតណាមជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់ប្រទេសទួរគី

វៀតណាមជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់ប្រទេសទួរគី

(VOVWORLD) - នាពេលថ្មីៗនេះ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅ ទួរគី និងគណៈកម្មការសេដ្ឋកិច្ចបរទេសទួរគី បានរៀបចំសិក្ខាសាលាអនឡាញស្តីពី “កិច្ចសហប្រតិបត្តិការហាឡាល់រវាងវៀតណាម និងទួរគី៖ ស្ថានភាពបច្ចុប្បន្ន និងយថាទស្សន៍”។

សិក្ខាសាលានេះមានការចូលរួមពីតំណាងភ្នាក់ងារសមត្ថកិច្ច និងសហគ្រាសជាច្រើននៃប្រទេសទាំងពីរ។

មតិក្នុងសិក្ខាសាលាបានចាត់ទុកថា ដើម្បីជ្រៀតចូលទីផ្សារទួរគី ចាំបាច់ត្រូវបង្កើតយន្តការសម្រាប់អង្គការផ្តល់វិញ្ញាបនប័ត្រហាឡាល់នៃប្រទេសទាំងពីរ ទទួលស្គាល់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ រៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ស្តីពីស្តង់ដារហាឡាល់អន្តរជាតិសម្រាប់សហគ្រាស និងសហករណ៍។ រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធីជាច្រើនដើម្បីជួយឧបត្ថម្ភសហគ្រាសក្នុងការលើកកំពស់សមត្ថភាពផលិតកម្ម ស្តង់ដារគុណភាព និងវិញ្ញាបនប័ត្រហាឡាល់ ទន្ទឹមនឹងនោះ សហការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិនានា ដើម្បីបង្កលក្ខណ្ឌសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារឥស្លាម។ វៀតណាមកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីហាឡាល់យ៉ាងពេញលេញជាបណ្តើរៗ មិនត្រឹមតែបម្រើការនាំចេញទៅកាន់បណ្តាប្រទេសឥស្លាមប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់កសាងវៀតណាមទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតកម្ម កែច្នៃ និងសេវាកម្មហាឡាល់នៅអាស៊ីអាគ្នេយ៍ទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.