ព័ត៍មាន

វៀតណាមខិតខំដំណើរការរោងចក្រ LNG ជាលក្ខណៈពាណិជ្ជកម្មក្នុងដំណាក់កាល ២០២៨ - ២០៣០

វៀតណាមខិតខំដំណើរការរោងចក្រ LNG ជាលក្ខណៈពាណិជ្ជកម្មក្នុងដំណាក់កាល ២០២៨ - ២០៣០

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Bui Thanh Son បានទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសរុស្ស៊ី និងចូលរួមវេទិកា “សប្តាហ៍ថាមពលរុស្ស៊ី” លើកទី ៨ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ។

វេទិកានេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជិត ៥០០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៨០ ជាមួយនឹងព្រឹត្តិការណ៍ ចម្រុះជាង ៧០ ត្រូវបានរៀបចំឡើង។
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គដំបូងនៃវេទិកាដោយប្រធានបទ “ទីផ្សារ ថាមពលសកល៖ ការផ្លាស់ប្តូរទំនាក់ទំនង និងតុល្យភាពផលប្រយោជន៍” ដែលប្រព្រឹត្ត ទៅនាថ្ងៃទី ១៥ តុលា លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានជូនដំណឹងដល់ អង្គប្រជុំអំពីគោលដៅទូទៅរបស់វៀត
ណាមដល់ឆ្នាំ ២០៣០ ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ វៀតណាមធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិ ផ្គត់ផ្គង់ ថាមពលយ៉ាងគ្រប់គ្រាន់ ស្ថិរភាព គុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ លើកកំពស់ជីវភាពរស់នៅរបស់ ប្រជាជន និងការពារបរិស្ថានអេកូឡូស៊ី។
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son (ខាងឆ្វេង) ក្នុងសម័យប្រជុំពិភាក្សា។ (រូបថត៖ Tam Hang/VNA)
ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លើយបញ្ហាដែលអង្គប្រជុំយកចិត្តទុកដាក់ នោះគឺជាផែនការរបស់រដ្ឋាភិបាលវៀតណាម ទាក់ទងនឹងការពង្រីកហេដ្ឋា រចនាសម្ព័ន្ធ និងលើកកំពស់សមត្ថភាពបច្ចេកទេស ដើម្បីទទួលឧស្ម័នធម្មជាតិរាវ (LNG)។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នឹងមានចង្កោមកំពង់ផែ LNG ប្រហែលពី ១០ ដល់ ១៤ កន្លែង សម្រាប់រោងចក្រថាមពលឧស្ម័ន នៅតាមតំបន់ ទាំងអស់ក្នុងប្រទេសវៀតណាម។ វៀតណាមកំពុងខិតខំប្រឹងប្រែងដាក់រោងចក្រទាំង នេះឱ្យដំណើរការតាមលក្ខណៈពាណិជ្ជកម្មក្នុងដំណាក់កាល ២០២៨-២០៣០។ វៀតណាមស្វាគមន៍វិនិយោគិន មកផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីលើក កំពស់សមត្ថភាពអភិវឌ្ឍន៍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ LNG ជាមួយ ក្រុមហ៊ុនមកពីរុស្ស៊ី និងបណ្តាប្រទេសនានាលើពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.