ព័ត៍មាន

វៀតណាមក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ

វៀតណាមក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ

(VOVWORLD) - វៀតណាមបានក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ជាផ្លូវការនៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីបានបង្ហើយរាល់នីតិវិធីចូលរួមស្របតាមបទប្បញ្ញត្តិ។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហ័ង ឡុង និងតំណាងមកពី IRENA ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ  (រូបថត៖ VGP)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ង្វៀន ហ័ង ឡុង ប្រការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិនៃវិស័យថាមពល ដោយបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការពង្រឹងការផ្លាស់ប្តូរគោលនយោបាយ ការចូលប្រើមូលដ្ឋានទិន្នន័យ ការវិភាគ និងការគាំទ្របច្ចេកទេស ដើម្បីបម្រើដល់ការធ្វើផែនការ ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរថាមពលស្របតាមទិស ដៅដែលបានអនុម័ត។

ទន្ទឹមនឹងនេះ តំណាង IRENA បានបញ្ជាក់ថា អង្គការនេះវាយតម្លៃខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ថាមពលរបស់វៀតណាម រួមទាំងថាម ពលកកើតឡើងវិញ ហើយជឿជាក់ថា ការចូលជាសមាជិករបស់វៀតណាមទៅក្នុង IRENA នឹងបើកឱកាសសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្នុងការគាំទ្រគោលនយោបាយ ការអភិវឌ្ឍគម្រោង និងការកៀរគរធនធានសម្រាប់ការផ្លាស់ប្តូរថាមពល។

ការចូលរួមជាមួយ IRENA ជួយវៀតណាមឱ្យចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យស៊ីជម្រៅ របាយការណ៍ និងការវិភាគលើនិន្នាការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញសកល។ វៀតណាមមានឱកាសកាន់តែច្រើនក្នុងការតភ្ជាប់ និងទាក់ទាញធនធានវិនិយោគសម្រាប់គម្រោងថាមពលកកើតឡើងវិញ និងថាមពលថ្មី ដូចជាថាមពលខ្យល់នៅឯនាយសមុទ្រ ថាមពលព្រះអាទិត្យ អ៊ីដ្រូសែនបៃតង និងដំណោះស្រាយស្តុកទុកថាមពល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.