ព័ត៍មាន

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្លោះដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្លោះដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា

(VOVWORLD) - វៀតណាមអំពាវនាវឱ្យភាគី ពាក់ព័ន្ធបញ្ឈប់សកម្មភាពយោធាតែម្ដង រួមទាំងការវាយប្រហារលើមូលដ្ឋាន នុយក្លេអ៊ែរ បន្តខិតខំប្រឹងប្រែងចរចា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរព អធិបតេយ្យភាព បូរណភាពទឹកដីនៃបណ្ដាប្រទេស ច្បាប់មនុស្សធម៌អន្តរជាតិ និង បទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ២២ មិថុនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកបានវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរ អ៊ីរ៉ង់មួយចំនួន កាលពីព្រឹកព្រលឹមថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះដែលកាន់តែកើនឡើងយ៉ាងស្មុគស្មាញ និងតំបន់មជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុវត្ថិភាពរបស់ ជនស៊ីវិល សន្តិភាព ស្ថិរភាពនៃតំបន់និងពិភពលោក។ វៀតណាមអំពាវនាវឱ្យភាគី ពាក់ព័ន្ធបញ្ឈប់សកម្មភាពយោធាតែម្ដង រួមទាំងការវាយប្រហារលើមូលដ្ឋាន នុយក្លេអ៊ែរ បន្តខិតខំប្រឹងប្រែងចរចា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរព អធិបតេយ្យភាព បូរណភាពទឹកដីនៃបណ្ដាប្រទេស ច្បាប់មនុស្សធម៌អន្តរជាតិ និង បទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.