ព័ត៍មាន

វៀតណាមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការកសាងនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

វៀតណាមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការកសាងនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មករា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅសិក្ខាសាលាស្តីពីការអភិវឌ្ឍ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh។ សិក្ខាសាលានេះមានការចូលរួមពីគណៈប្រតិភូប្រមាណ ៤០០នាក់ ជាថ្នាក់ដឹកនាំមជ្ឈិម មូលដ្ឋាន អង្គការអន្តរជាតិ និងអ្នកវិនិយោគយុទ្ធសាស្ត្រទាំងជាតិនិងអន្តរជាតិផងដែរ។

យោងតាមគណៈប្រតិភូដែលចូលរួមសិក្ខាសាលាថា វៀតណាមមានគុណសម្បត្តិពិសេសរៀងៗខ្លួនដូចជា៖ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស; ធនធានមនុស្សសម្បូរបែប គុណភាពត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ; ហេដ្ឋារចនាសម្ព័ន្ធកំពុងបង្ហើយជាបណ្តើរៗ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រសិនបើវៀតណាមឆ្លៀតឱកាសនេះ នឹងទទួលបានធនធានហិរញ្ញវត្ថុផ្ទេរពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។ ហេតុដូច្នេះ ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ត្រូវបានបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល កំណត់ថា  ជារបកគំហើញ ជាសេចក្តីសម្រេចចិត្ត សំដៅបើកទូលាយប្រភពធនធាន ជំរុញការផ្លាស់ប្តូរគំរូកំណើន ផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកែលម្អផលិតភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង។

គណៈប្រតិភូនៅក្នុងសិក្ខាសាលា។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ឧបនាយករដ្ឋមន្ត្រី Nguyen Hoa Binh បានសន្យាថា វៀតណាមនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ និងក្របខ័ណ្ឌច្បាប់ល្អ ធានាតម្លាភាព និងបំពេញតាមស្តង់ដារអន្តរជាតិ ហើយទន្ទឹមនឹងនោះ ដឹកនាំក្រសួង ស្ថាប័ននានា ផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ខ្លឹមសារសំខាន់ៗនាពេលខាងមុខ   តាមដានយ៉ាងដិតដល់នូវកម្មវិធី និងផែនការដែលរដ្ឋាភិបាលបានដាក់ចេញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.