ព័ត៍មាន

វៀតណាមមានផែនការកសាងវិមានរំលឹកគុណបណ្ដាប្រទេសដែលបានជួយវៀតណាមក្នុងសម័យសង្គ្រាម

វៀតណាមមានផែនការកសាងវិមានរំលឹកគុណបណ្ដាប្រទេសដែលបានជួយវៀតណាមក្នុងសម័យសង្គ្រាម

(VOVWORLD) - សំណង់នេះត្រូវបានគេរំពឹងថា នឹងសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ នៅក្នុងបរិវេណនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រួមមាន៖ និមិត្តរូបរួមនៃការ ជួយឧបត្ថម្ភនិងការលះបង់របស់អ្នកជំនាញយោធាមកពីប្រទេសនានា; វិមានរំលឹក គុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជានិង គុយបា; និងចម្លាក់លៀន។

 
លោកឧត្តមសេនីយឯក Hoang Xuan Chien ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)
កាលពីថ្ងៃទី ៩ កក្កដា លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយស្ថាប័ន និងអង្គភាពនានាដើម្បីដាក់ពង្រាយផែនការកសាងវិមានរំលឹកគុណយុទ្ធជននៃបណ្តាប្រទេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងសម័យសង្គ្រាម នៅឯសារមន្ទីរប្រវត្តិសាស្ត្រ យោធាវៀតណាម។ សំណង់នេះត្រូវបានកសាងក្នុងឱកាសខួបលើកទី ៨០ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិទី ២ កញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។
សំណង់នេះត្រូវបានគេរំពឹងថា នឹងសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ នៅក្នុងបរិវេណនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រួមមាន៖ និមិត្តរូបរួមនៃការ ជួយឧបត្ថម្ភនិងការលះបង់របស់អ្នកជំនាញយោធាមកពីប្រទេសនានា; វិមានរំលឹក គុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជានិង គុយបា; និងចម្លាក់លៀន។ ជុំវិញសំណង់នេះមានទីធ្លាបៃតង និងវាលស្មៅ។
បច្ចុប្បន្ននេះ ស្នងការឃោសនានិងហ្វឹកហ្វឺនបានសម្របសម្រួលជាមួយសារមន្ទីរ ប្រវត្តិសាស្ត្រយោធាវៀតណាម និងស្នងការកិច្ចការបរទេស ធ្វើការទាក់ទងនិងអញ្ជើញ អ្នកជំនាញចម្លាក់ឈានមុខគេក្នុងប្រទេស មកស្រាវជ្រាវ និងពង្រាងគំនូររូបសំណាក នៃប្រទេសទាំង ៥ ព្រមទាំងផ្ញើរគំនូរព្រាងដល់បណ្ដាប្រទេសដើម្បីផ្ដល់មតិយោបល់។
លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើដល់អង្គភាពនានា ពន្លឿន ដំណើរការសាងសង់ ខិតខំសម្រេចចង្កោមរូបសំណាកដំបូងឲ្យរួចរាល់ មុនថ្ងៃទី ១៥ ខែសីហា។ តំបន់ច្រកចូល និងបរិវេណកណ្តាល ដែលជាកន្លែងដាក់តាំងរូបសំណាក ក៏ត្រូវបញ្ចប់មុនថ្ងៃទី១០ ខែសីហាផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.