ព័ត៍មាន

វៀតណាមមានបំណងជំរុញវិស័យឧស្សាហកម្មវប្បធម៌

វៀតណាមមានបំណងជំរុញវិស័យឧស្សាហកម្មវប្បធម៌

(VOVWORLD) - ពិធីបើកសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការយូណេស្កូ ស្តីពីការអភិរក្ស និងពង្រីកភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌ (ហៅថា អនុសញ្ញាឆ្នាំ ២០០៥) បានប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាយូណេស្កូឆ្នាំ ២០០៥ (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Van Anh ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ UNESCO បានអះអាងសារជាថ្មីអំពីការគាំទ្រ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះអនុសញ្ញាឆ្នាំ ២០០៥ ខណៈលោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទវៀត ណាមប្តេជ្ញាចិត្តឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមជានិច្ចកាលចាត់ទុកវប្បធម៌ជាកម្លាំងចលករ ជាមូលដ្ឋានស្មារតីសម្រាប់ជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh បានជូនដំណឹងអំពីវិស័យដែលវៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និងសហប្រតិបត្តិការពីសហគមន៍អន្តរជាតិនាពេលខាងមុខ; ទន្ទឹមនឹងនោះ លោកស្រីបានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ដើម្បីការអភិវឌ្ឍ គ្រប់គ្រងផលិតផល និងសេវាកម្មវប្បធម៌ច្នៃប្រឌិតក្នុងបរិយាកាសឌីជីថលប្រកបដោយភាពសមស្រប និងមានប្រសិទ្ធភាព សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.