ព័ត៍មាន

វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងនយោបាយនិងការទូត

វៀតណាមនិងគុយបាបង្កើនទំនាក់ទំនងនយោបាយនិងការទូត

(VOVWORLD) - នារសៀលថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈិម បានទទួលជួបឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Rogelio Polanco Fuentes។

ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes (រូបថត៖ VOV)

នៅទីនេះ លោក Nguyen Trong Nghia បានអះអាងថា វៀតណាមជានិច្ចកាលអមដំណើរ និងគាំទ្រការខិតខំប្រឹងប្រែងរបស់គុយបាដើម្បីជំនះ ពុះពារលើការលំបាកអំពីសេដ្ឋកិច្ចសង្គម។ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយ និងការទូតរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅខែកញ្ញា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការដ៏សំខាន់ដែលនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ; បើកចេញទិសដៅថ្មីនិងការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Rogelio Polanco Fuentes បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងគុយបាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ និងនិរន្តរភាព ហើយប្រទេសទាំងពីរកំពុងសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងវប្បធម៌៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.