ព័ត៍មាន

វៀតណាមនិងកៀគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

វៀតណាមនិងកៀគីស្ថានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

(VOVWORLD) - នារសៀលថ្ងៃទី ៦ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកៀគីស្ថានលោក Adylbek Kasymaliev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដលថ្ងៃទី ៧ មិនា ឆ្នាំ ២០២៥។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីកៀគីស្ថានលោក Adylbek Kasymaliev  (រូបថត៖ VOV)

អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាមួយកៀគីស្ថាន។ លោកអគ្គលេខាបក្សមានបំណងចង់ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Adylbek Kasymaliev បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងឋានៈអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយមានបំណងចង់ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍរបស់វៀតណាម។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរមានសក្ដានុពលខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដោយឈរលើមូលដ្ឋានសុខដុម រមនាផលប្រយោជន៍; សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញទ្វេភាគីនិងពហុភាគី ទាំងបណ្តាញបក្ស និងរដ្ឋសភាផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ពង្រឹងការតភ្ជាប់ការដឹកជញ្ជូនរួមទាំងផ្លូវអាកាស ផ្លូវដែក ក៏ដូចជាតភ្ជាប់វៀតណាមនិងអាស៊ីអាគ្នេយ៍ជាមួយកៀគីស្ថាននិងអាស៊ីកណ្តាល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.