ព័ត៍មាន

វៀតណាមនិងបុរីវ៉ាទីកង់បន្តជំរុញទំនាក់ទំនងទ្វេភាគី

វៀតណាមនិងបុរីវ៉ាទីកង់បន្តជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - កិច្ចប្រជុំលើកទី ១២ នៃក្រុមការងាររួមវៀតណាម - បុរីវ៉ាទីកង់ បានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែកញ្ញា នៅបុរីវ៉ាទីកង់ ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang ប្រធានគណៈប្រតិភូវៀតណាម និងព្រះតេជគុណ Mirosław Wachowski អនុរដ្ឋលេខាធិការការទូតនៃបុរីវ៉ាទីកង់និងជាប្រធានគណៈប្រតិភូបុរីវ៉ាទីកង់។

គណៈប្រតិភូវៀតណាម និងបុរីវ៉ាទៅកង់ ចូលរួមកិច្ចប្រជុំនៃក្រុមការងារចម្រុះ វៀតណាម-បិរីវ៉ាទីកង់ នៅបុរីវ៉ាទីកង់ (រូបភាព៖ ក្រសួងការបរទេស)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់សមាគមសាសនាក្នុងការអភិវឌ្ឍរួមរបស់ប្រទេសវៀតណាម ក្នុងស្មារតីរស់នៅតាមដំណឹងល្អក្នុងចិត្តប្រជាជន និងជាអ្នកកាន់សាសនាកាតូលិកល្អ និងជាពលរដ្ឋល្អ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំលើកទី ១១ នៃក្រុមការងាររួមវៀតណាម - បុរីវ៉ាទីកង់ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែឧសភា ឆ្នាំ ២០២៤។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តជំរុញទំនាក់ទំនងទ្វេភាគីតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបានឯកភាពបន្តរៀប ចំកិច្ចប្រជុំជាប្រចាំនៃក្រុមការងាររួម។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមសម្តេចប៉ាប Pope Leo XIV និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ ខាឌីណាល់ Pietro Parolin និងរដ្ឋមន្ត្រីការបរទេស ប៊ីស្សព Paul Gallagher  ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.