ព័ត៍មាន

វៀតណាមនិងអាមេរិករៀបចំការចរចាកម្រិតបច្ចេកទេសស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

វៀតណាមនិងអាមេរិករៀបចំការចរចាកម្រិតបច្ចេកទេសស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

(VOVWORLD) - ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាកង្វល់រួម រួមទាំងការបញ្ជាក់អំពីខ្លឹមសារ នៃកិច្ចព្រមព្រៀង ផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមកអំពីគោលនយោបាយបច្ចុប្បន្ន របស់ភាគីនីមួយៗ ដើម្បីមានមូលដ្ឋានសម្រាប់អនុវត្តការងារបន្ទាប់។

ជំនួបចរចាកម្រិតបច្ចេកទេសលើកទីពីរនៃកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មបដិការរវាង
វៀតណាម និងសហរដ្ឋអាមេរិក។ (រូបថត៖ baochinhphu.vn)
កិច្ចចរចាកម្រិតបច្ចេកទេសលើកទីពីរនៃកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មបដិការរវាង
វៀតណាម និងសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ គណៈប្រតិភូចរចាវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien។
នាថ្ងៃទី ១៩ ឧសភា (ម៉ោងក្នុងស្រុក) ដែលជាថ្ងៃដំបូងនៃកិច្ចចរចា គណៈប្រតិភូ ចរចាវៀតណាម និងអាមេរិកបានពិភាក្សាអំពីវិធីអភិក្រមទូទៅ ក្នុងការដោះស្រាយ បញ្ហាជាមូលដ្ឋានដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងពន្លឿនដំណើរការ ចរចា។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាកង្វល់រួម រួមទាំងការបញ្ជាក់អំពីខ្លឹមសារ នៃកិច្ចព្រមព្រៀង ផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមកអំពីគោលនយោបាយបច្ចុប្បន្ន របស់ភាគីនីមួយៗ ដើម្បីមានមូលដ្ឋានសម្រាប់អនុវត្តការងារបន្ទាប់។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien  គ្រោងនឹងជួបធ្វើការជាមួយក្រុមហ៊ុនឈានមុខគេមួយចំនួនរបស់ សហរដ្ឋអាមេរិកដូចជា៖ Westinghouse, Lockheed Martin, SpaceX ជាដើម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.