ព័ត៍មាន

វៀតណាមនិងសិង្ហបុរីឈ្នះជើងឯករួមក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិ VIMC ២០២៥ នៅទីក្រុង Da Nang

វៀតណាមនិងសិង្ហបុរីឈ្នះជើងឯករួមក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិ VIMC ២០២៥ នៅទីក្រុង Da Nang

(VOVWORLD) - រសៀលថ្ងៃទី ១៨ សីហា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីបិទការប្រកួតគណិតវិទ្យាអន្តរជាតិ VIMC ២០២៥។ ការប្រកួតគណិតវិទ្យាអន្តរជាតិ VIMC ២០២៥ ដែលរៀបចំឡើងជាលើកដំបូងនៅប្រទេសវៀតណាម បានប្រមូលផ្តុំសិស្សចំនួន ៥២៤ នាក់ និងគ្រូចំនួន ១៨៥ នាក់នៃក្រុមចំនួន ៣០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ២៩ រួមជាមួយក្រុមម្ចាស់ផ្ទះវៀតណាម។

វៀតណាមនិងសិង្ហបុរីឈ្នះជើងឯករួមក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិ VIMC ២០២៥ នៅទីក្រុង Da Nang។ រូបថត៖ Long Phi/VOV ភូមិភាគកណ្តាល

គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់សរុបដល់ក្រុមទាំងពីរគឺ វៀតណាម និងសិង្ហបុរី។ ក្នុងប្រភេទពានរង្វាន់បុគ្គល គណៈកម្មាធិការរៀបចំបានផ្តល់មេដាយចំនួន ១៤៧គ្រឿង ក្នុងនោះមេដាយមាសចំនួន ៤១ គ្រឿង។ គណៈប្រតិភូវៀតណាមទទួលបានពានរង្វាន់បុគ្គលចំនួន ១៨ គ្រឿង (មេដាយមាស ៦ មេដាយប្រាក់ ៤ គ្រឿង មេដាយសំរិទ្ធ ៨ គ្រឿង)។ ក្នុងប្រភេទពានរង្វាន់ក្រុម (ការប្រកួតឯកត្តជន) មាន ៤២ រង្វាន់ក្នុងនោះមានរង្វាន់មាសចំនួន ១២ គ្រឿង។ នៅក្នុងប្រភេទពានរង្វាន់ក្រុមសមូហភាព (ការប្រកួតជាក្រុម) មាន ៣៦ ពានរង្វាន់ រួមទាំងរង្វាន់មាស ១២ គ្រឿង; រង្វាន់ធំត្រូវបានប្រគល់ជូនបេក្ខជនឆ្នើមចំនួន ៦ រូបដោយមានពានរង្វាន់ជើងឯក រង្វាន់ទី១ និងរង្វាន់ទី២ជាក្រុមទាំងពីរ។

លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ថ្លែងមតិក្នុងពិធីបិទ ។  រូបថត៖ Long Phi/VOV ភូមិភាគកណ្តាល

ថ្លែងមតិក្នុងពិធីបិទ លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ដោយស្មារតី “តភ្ជាប់ភាពវៃឆ្លាត - ផ្សព្វផ្សាយចំណេះដឹង - ពង្រឹងមិត្តភាព” ការប្រកួតគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៥ នៅទីក្រុង Da Nang បានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៏ល្អក្នុងដួងចិត្តមិត្តភក្កិអន្តរជាតិ។ យើងជឿជាក់ថា ភាពជោគជ័យនាពេលបច្ចុប្បន្ននេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់រដូវកាលបន្ទាប់ដើម្បីបន្តឈានដល់ការភ្ជាប់ទំនាក់ទំនង និងផ្សព្វផ្សាយតម្លៃនៃចំណេះដឹង ភាពច្នៃប្រឌិត និងមិត្តភាព”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.