ព័ត៍មាន

វៀតណាមនិងស្រីលង្កា ស្វែងរកដំណោះស្រាយសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាមនិងស្រីលង្កា ស្វែងរកដំណោះស្រាយសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានសភាស្រីលង្កា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅស្រីលង្កាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ មិនា។

នាថ្ងៃទី ២០ មីនា នៅរដ្ឋធានី Colombo អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្រីលង្កាលោកស្រី Harini Amarasuriya; ជួបជាមួយប្រធានសភាស្រីលង្កា Jagath Wickramaratne; ជួបពិភាក្សាជាមួយអនុប្រធានសភាស្រីលង្កា Rizvie Salih។

អនុប្រធានរដ្ឋសភា Nguyen Duc Hai អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya

ជួបជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានឆាប់ដល់គោលដៅ ១ ពាន់លានដុល្លារអាមេរិក។

អនុប្រធានរដ្ឋសភា Nguyen Duc Hai ជួបសន្ទនាជាមួយប្រធានសភាស្រីលង្កា Jagath Wickramaratne

នៅក្នុងជំនួបជាមួយប្រធានសភាស្រីលង្កា លោក Jagath Wickramaratne ភាគីទាំងពីរបានឯកភាពថា សភានៃប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការកសាងស្ថាប័ននិងសុក្រិតប្រព័ន្ធច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai ជួបសន្ទនាជាមួយអនុប្រធានសភាស្រីលង្កា Rizvie Salih

ក្នុងជំនួបរវាងអនុប្រធានរដ្ឋសភា Nguyen Duc Hai និងសមភាគី SriLanka Rizvie Salih ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាអំណោយផលក្នុងការបន្ថែមសន្ទុះថ្មី ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.