ព័ត៍មាន

វៀតណាមនឹងក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់សហគមន៍អ្នកចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត

វៀតណាមនឹងក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់សហគមន៍អ្នកចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត

(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ - TECHFEST វៀតណាម ឆ្នាំ ២០២៥ ក្រោមប្រធានបទ "ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតសម្រាប់ប្រជាជនទាំងមូល - កម្លាំងចលករកំណើនថ្មី" បានបើកជាផ្លូវការនាយប់ថ្ងៃទី១៣ ខែធ្នូ នៅទីលានដុងគីញងៀធុក (នៃទីក្រុងហាណូយ)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើក TECHFEST វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ និងចេញផ្សាយគោលនយោបាយនិងយន្តការជាច្រើន ដើម្បីជំរុញការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន ក្នុងនោះមានសេចក្តីសម្រេចលេខ ៥៧, ៥៩, ៦៦, ៦៨, ៧០, ៧១, ៧២... ដែលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាគន្លឹះសំខាន់ៗ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធីបើក Techfest វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV)

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភារកិច្ចមួយចំនួន សម្រាប់រយៈពេលខាងមុខ ដើម្បីនាំវៀតណាមទៅជាប្រទេសចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ ដើម្បីបន្តមាន "យូនីខន" បច្ចេកវិទ្យា និងដើម្បីតាមទាន់ រក្សាល្បឿន និងអាចស្ទុះឈានទៅមុខក្នុងលំហូរបច្ចេកវិទ្យាសកល។ ទាំងនេះគឺជា ជំរុញការផ្លាស់ប្តូរឌីជីថល ដើម្បីឱ្យនីតិវិធីរដ្ឋបាលទាំង ១០០% ត្រូវបានអនុវត្តន៍លើលំហរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដាក់ស្នើយុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ក្នុងខែនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជីវកម្មនិងវិនិយោគិនត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត; វិនិយោគយ៉ាងសកម្មលើបច្ចេកវិទ្យានិងគំរូថ្មីៗ ពង្រីកស្មារតីចាប់ផ្តើមអាជីវកម្ម   ហ៊ានគិត ហ៊ានធ្វើ  និងហ៊ានទទួលយកហានិភ័យ; បង្កើតវប្បធម៌នៃការច្នៃប្រឌិតនៅទូទាំងសង្គម។

ទិដ្ឋភាពនៃពីពិធីបើក TECHFEST វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV)
 TECHFEST វៀតណាម ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៤ ខែធ្នូ គឺជាព្រឹត្តិការណ៍មានទ្រង់ទ្រាយធំបំផុត រហូតមកដល់បច្ចុប្បន្ន ដែលមានសាជីវកម្មជាង ២០ មូលនិធិវិនិយោគចំនួន ៥០ អង្គការគាំទ្រ  អាជីវកម្មជាង ១០០ និងប្រតិភូមកពីតំបន់អន្តរជាតិចំនួន ៦៖ អាស៊ីអាគ្នេយ៍ អាស៊ីឦសាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាអន្តរជាតិ និងកិច្ចពិភាក្សាវិជ្ជាជីវៈជាង ២០ ស្តីពី AI ទិន្នន័យ Fintech បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកីឡា សេដ្ឋកិច្ចវិលជុំ និងនវានុវត្តន៍បើកចំហ។ លើសពីនេះ នៅឯកន្លែងតាំងពិព័រណ៍នៅលើផ្លូវថ្មើរជើងបឹង ហ័ន គៀម សាធារណជនអាចឆ្លងកាត់ដោយផ្ទាល់នូវ AI, IoT, មនុស្សយន្ត សម្ភារៈថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេផងដែរ៕

ទាក់ទងនឹងការរៀបចំ TECHFEST លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តច្នៃប្រឌិតនិងលើកកម្ពស់ TECHFEST ដល់កម្រិតតំបន់និងអន្តរជាតិ ដើម្បីឱ្យ TECHFEST ក្លាយទៅជាទីតាំងទាក់ទាញធនធានអន្តរជាតិ មូលនិធិវិនិយោគ អ្នកជំនាញ និងសាជីវកម្មបច្ចេកវិទ្យា។ នាយករដ្ឋមន្ត្រីជឿជាក់ថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ជាតិ នឹងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយ វៀតណាមនឹងក្លាយជាគោលដៅ ដ៏ទាក់ទាញមួយ សម្រាប់ទេពកោសល្យ បច្ចេកវិទ្យា និងសហ គមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក។

TECHFEST វៀតណាម ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៤ ខែធ្នូ គឺជាព្រឹត្តិការណ៍ មានទ្រង់ទ្រាយធំបំផុត រហូតមកដល់បច្ចុប្បន្ន ដែលមានសាជីវកម្មជាង ២០ មូលនិធិ វិនិយោគចំនួន ៥០ អង្គការគាំទ្រ អាជីវកម្មជាង ១០០ និងប្រតិភូមកពីតំបន់អន្តរជាតិចំនួន ៦៖ អាស៊ីអាគ្នេយ៍ អាស៊ីឦសាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាអន្តរជាតិ និងកិច្ចពិភាក្សាវិជ្ជាជីវៈជាង ២០ ស្តីពី AI ទិន្នន័យ Fintech បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកីឡា សេដ្ឋកិច្ចវិលជុំ និងនវានុវត្តន៍បើកចំហ។ លើសពីនេះ នៅឯកន្លែងតាំងពិព័រណ៍ នៅលើផ្លូវថ្មើរជើងបឹង ហ័ន គៀម សាធារណ ជនអាចឆ្លងកាត់ដោយផ្ទាល់នូវ AI, IoT, មនុស្សយន្ត សម្ភារៈថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.