ព័ត៍មាន

វៀតណាមអះអាងតួនាទីរបស់មហាសមុទ្រចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនសកល

វៀតណាមអះអាងតួនាទីរបស់មហាសមុទ្រចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនសកល

(VOVWORLD) - ក្នុងអំឡុងពេល ២ថ្ងៃ គឺថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកុម្ភៈ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានចូលរួមសន្និសីទមហាសមុទ្រឥណ្ឌា លើកទី ៨ (IOC) ដែលប្រព្រឹត្តទៅនៅទីក្រុង Muscat ប្រទេស Oman។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងអ្នកប្រាជ្ញមកពីជាង ៤០ ប្រទេស និងអង្គការអន្តរជាតិនានា។

ប្រតិភូថតរូបជាក្រុមនៅក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៨ នៅក្រុង Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រូបថត៖ ANI/TTXVN)

ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានអះអាងថា ការតភ្ជាប់សមុទ្រនិងមហាសមុទ្រគឺជាសសរស្តម្ភជាមូលដ្ឋានសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍសកលលោក។ ក្នុងបរិបទមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈម លោកអនុរដ្ឋមន្ត្រីបានអំពាវ នាវឱ្យប្រទេសនានាខិតខំប្រឹងប្រែងកសាងចក្ខុវិស័យរួម ឆ្ពោះទៅអនាគតប្រកបដោយស្ថិរភាព និរន្តរភាព និងតភ្ជាប់ក្នុងសមុទ្រ និងមហាសមុទ្រ រួមទាំងមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រខាងកើត។

ក្នុងឱកាសចូលរួមសន្និសីទនេះ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu អញ្ជើញមានជំនួបធ្វើការជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសម្ចាស់ផ្ទះ Oman៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.