ព័ត៍មាន

វៀតណាមអះអាងតួនាទីដ៏សកម្មនិងការទទួលខុសត្រូវនៅអង្គការ UNESCO

វៀតណាមអះអាងតួនាទីដ៏សកម្មនិងការទទួលខុសត្រូវនៅអង្គការ UNESCO

(VOVWORLD) - នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ngo Le Van នៅក្នុងសម័យប្រជុំលើកទី ២២១ នៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី ១៧ ខែមេសា ដោយមានការចូលរួម ពីប្រទេសសមាជិកចំនួន ៥៨ និងប្រទេសសង្កេតការណ៍ជាង ១០០។

លោកអនុរដ្ឋមន្ត្រី Ngo Le Van ថ្លែងនៅសម័យប្រជុំរបស់ UNESCO។
លោកអនុរដ្ឋមន្ត្រី Ngo Le Van បានចែករំលែកថា វៀតណាមបានកំណត់ការអប់រំជាគន្លឹះដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ លោកបានស្នើឲ្យ UNESCO បន្តបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសនានាក្នុងការកសាងប្រព័ន្ធអប់រំ គ្រប់ជ្រុងជ្រោយ និងចែករំលែកគោលនយោបាយលើកលែងគិតថ្លៃសិក្សាសម្រាប់ សិស្សនៃសាលាសាធារណៈនៅវៀតណាមពីឆ្នាំសិក្សា ២០២៥-២០២៦ ដូចការសន្យា យ៉ាងមុតមាំចំពោះការវិនិយោគសម្រាប់ពេលអនាគត។
ស្តីពីវប្បធម៌ លោកអនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យជំរុញកិច្ចសន្ទនាអន្តរវប្បធម៌ អភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងការពារភាពចម្រុះវប្បធម៌។ នៅក្នុងវិស័យវិទ្យា សាស្ត្រ លោកបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) លើកកម្ពស់ការទូតវិទ្យាសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការ លើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអភិបាលកិច្ចនៃបច្ចេកវិទ្យាថ្មីៗ។ លោកអនុរដ្ឋមន្ត្រី Ngo Le Van បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្ត ស្តីពីរបកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដោយចាត់ទុកនេះជារបកគំហើញដ៏សំខាន់ចម្បង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.