ព័ត៍មាន

វៀតណាមអនុវត្តសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក

វៀតណាមអនុវត្តសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក

(VOVWORLD) - "កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរទៅជាសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក; គ្រប់គ្រងយ៉ាងតឹងរ៉ឹងឧបករណ៍តាមដានការធ្វើដំណើរ"។ នេះជាសំណើររបស់ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា (Tran Hong Ha) នៅក្នុងកិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម និងបរិស្ថាន រហូតមកដល់បច្ចុប្បន្ន ក្រសួង វិស័យ និងមូលដ្ឋានបានសុក្រឹត្យប្រព័ន្ធទិន្នន័យដូចជា៖ ការផ្តល់អាជ្ញាប័ណ្ណ និងការចុះបញ្ជីលើប្រព័ន្ធគ្រប់គ្រងទិន្នន័យនេសាទជាតិ (VnFishbase); សៀវភៅកំណត់ហេតុនេសាទ (eLogbook); ប្រព័ន្ធតាមដានការនេសាទ (eCDT); ប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើររបស់នាវានេសាទ (VMS); និងប្រព័ន្ធដោះស្រាយការរំលោភបំពានក្នុងវិស័យនេសាទ។

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។ រូបថត៖TTXVN

យោងតាមឧត្តមសេនីយ៍ឯក លេ ក្វាង ដាវ (Le Quang Dao) អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្រសួងការពារប្រទេស បច្ចុប្បន្នមាននាវាឆ្មាំសមុទ្រចំនួន ៥២ គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកជាប់ព្រំដែនឥណ្ឌូនេស៊ី ថៃ។ល។

"រហូតមកដល់ពេលនេះ យើងបានរួមបញ្ចូលនូវសកម្មភាពមួយចំនួន ទីមួយ គឺការគ្រប់គ្រងនាវានេសាទតាមរយៈវេទិកាឌីជីថល។ ទីពីរ ការគ្រប់គ្រង VMS ទីបី គឺការតាមដានប្រភពដើម ហើយទីបួនគឺការគ្រប់គ្រង និងការអនុវត្តលើវេទិកាឌីជីថល។ មូលដ្ឋានទិន្នន័យជាង ៧៩.០០០ ស្តីពីទិន្នន័យនេសាទត្រូវបានក្រសួងការពារប្រទេសប្រគល់ទៅឱ្យក្រសួងកសិកម្ម និងបរិស្ថាន ហើយឥឡូវនេះត្រូវបានគ្រប់គ្រងយ៉ាងល្អនៅច្រកព្រំដែន និងកំពង់ផែ។ នាសប្តាហ៍កន្លងទៅ ស្ថានីយត្រួតពិនិត្យព្រំដែនបានបំពេញនិតីវិថីសម្រាប់នាវានេសាទជាង ១៩.២០០ គ្រឿងដែលចូល និងចេញពីកំពង់ផែ កើនឡើងជាង ១.៦០០ គ្រឿងបើធៀបនឹងសប្តាហ៍មុន ដោយនាវាទាំងអស់មានឯកសារគ្រប់គ្រាន់"។

ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា ក៏បានស្នើឱ្យសហគ្រាសកែច្នៃ នាំចេញ និងនាំចូលទំនិញជលផល ដែលទាក់ទងនឹងទីផ្សារអឺរ៉ុប ធ្វើការវាយតម្លៃ និងចាត់វិធានការកែតម្រូវដោយខ្លួនឯង។ លោកក៏បានសង្កត់ធ្ងន់ថា ត្រូវការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ការវិភាគ ស្ថិតិ និងការផ្ទៀងផ្ទាត់រវាងទិន្នន័យពីកងទ័ពការពារព្រំដែន កំពង់ផែនេសាទ និងប្រព័ន្ធអេឡិចត្រូនិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.