ព័ត៍មាន

វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣១ (AEMR-31) បានប្រព្រឹត្តទៅនៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំ មានតំណាងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសទីម័រឡេស្តេ (ក្នុងនាមជាអ្នកសង្កេតការណ៍) និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។

តំណាងដែលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣១ (AEMR-31)។ (រូបថត៖ TTXVN)
គណៈប្រតិភូវៀតណាម រួមមានអង្គភាពពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងការបរទេស ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានចូលរួមកិច្ចប្រជុំ។
នៅកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានឯកភាពអនុម័តលើគំនិតផ្តួចផ្តើម និងអាទិភាព ចំនួន ១៨ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ ដែលស្នើឡើងដោយម៉ាឡេស៊ី ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ; ការកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព; ការបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់សេដ្ឋកិច្ច; ការកសាងសេដ្ឋកិច្ច ឌីជីថលអាស៊ានប្រកបដោយភាពធន់។ លើសពីនេះ អង្គប្រជុំក៏បានអនុម័តលើឯកសារ ស្តីពីគោលការណ៍ចរចាសម្រាប់ការលើកកំពស់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ព្រមទាំងបានទទួលស្គាល់គំនិតផ្តួចផ្តើម សំណើ ដំណោះស្រាយ ក៏ដូចជាដាក់ចេញទិសដៅជាក់លាក់ជាច្រើនដើម្បីធានាការ សម្រេចបាននូវគោលដៅ និងផែនការក្នុងឆ្នាំ ២០២៥ ដែលជាឆ្នាំបញ្ចប់ការអនុវត្ត ផែនការទូទៅនៃសហគមន៍សេដ្ឋកិច្ចឆ្នាំ២០២៥។
រួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានពិភាក្សាយ៉ាង សកម្មអំពីខ្លឹមសារនៃរបៀបវារៈ សម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងអាទិភាពនៃ ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី ព្រមទាំងបង្ហាញជំនឿជាក់ថា ជាមួយនឹង ការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី អាស៊ាននឹងសម្រេចបាននូវលទ្ធផលកាន់តែធំធេង ឆ្ពោះទៅរកអាស៊ានប្រកបដោយ "បរិយាប័ន្ននិងនិរន្តរភាព"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.