ព័ត៍មាន

វៀតណាមស្នើឱ្យ IMF បន្តផ្តល់ប្រឹក្សាគោលនយោបាយ ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលធនធានមនុស្ស

វៀតណាមស្នើឱ្យ IMF បន្តផ្តល់ប្រឹក្សាគោលនយោបាយ ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលធនធានមនុស្ស

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Kenji Okamura អគ្គនាយករងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោក Kenji Okamura អគ្គនាយករងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ Lai Hoa/VOV)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ យ៉ាងសកម្មនិងមានប្រសិទ្ធ ភាពរបស់ IMF ក្នុងដំណើរការផ្លាស់ប្តូរថ្មី បើកទ្វារនិងចូលរួមសមាហរណកម្មអន្តរជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ក៏ដូចជាការកែលម្អការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រីបានស្នើ IMF បន្តផ្តល់ប្រឹក្សាគោលនយោបាយ ព្រមានអំពីហានិភ័យសម្រាប់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម; អនុវត្តកម្មវិធីជួយឧបត្ថម្ភវៀតណាមក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចអន្តរជាតិថ្មី។

ទិដ្ឋភាពទូទៅនៃជំនួប (រូបថត៖ Lai Hoa/VOV)

ចំណែកខ្លួនវិញ លោក Kenji Okamura អគ្គនាយករង IMF បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IMF មកកាន់វៀតណាមលើកនេះ មានគោលបំណងស្វែងយល់បន្ថែមអំពីមាគ៌ាជោគជ័យរបស់វៀតណាម ហើយទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងយូរអង្វែងរវាង IMF និងវៀតណាម តាមរយៈសកម្មភាពនិងគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាព។ អគ្គនាយករង IMF បានឲ្យដឹងថា IMF នឹងមានសំឡេងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជួយវៀតណាមប្រមូលធនធានខាងក្រៅសម្រាប់កម្មវិធី និងគម្រោងសំខាន់ៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.