ព័ត៍មាន

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការ​ចែករំលែកបទពិសោធន៍ និងធនធានអភិវឌ្ឍន៍ OCOP ជាមួយ​បរទេស

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការ​ចែករំលែកបទពិសោធន៍ និងធនធានអភិវឌ្ឍន៍ OCOP ជាមួយ​បរទេស

(VOVWORLD) - “វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសដទៃ ដែលមានអាកាសធាតុនិងសណ្ឋានដីស្រដៀងគ្នា ដើម្បីអភិវឌ្ឍផលិតផល OCOP និងកសិកម្មប្រកបដោយនិរន្តរភាព”។

នេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក្នុងជំនួបជាមួយគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្ម ដែលចូលរួមវេទិកាផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់កម្រិតខ្ពស់ ស្តីពីគំរូ“ឃុំមួយផលិតផលមួយ” (OCOP) ដែលរៀបចំដោយក្រសួងកសិកម្មនិងបរិស្ថានវៀតណាម សម្របសម្រួលជាមួយអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នារសៀលថ្ងៃទី១៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិ។ រូបថត៖ Van Diep/VNA

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក៏បានស្នើឱ្យ FAO និងប្រទេសដទៃទៀត រួមដៃគ្នាបង្កើតគំនិតផ្តួចផ្តើមរួមមួយ ផ្សារភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីធានាថា ប្រជាជនគ្រប់រូប ជាពិសេសកសិករ ទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកសិកម្ម។

វាយតំលៃខ្ពស់ចំពោះជោគជ័យដ៏លេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍន៍កសិកម្ម លោកស្រី Beth Bechdol អគ្គនាយិការង FAO បានធ្វើអត្ថាធិប្បាយថា គំនិតផ្តួចផ្តើម OCOP របស់វៀតណាមមិនត្រឹមតែជួយធ្វើពិពិធកម្មផលិតផលកសិកម្មក្នុងស្រុក លើកកំពស់គុណភាព ស្តង់ដារនិងអភិវឌ្ឍន៍ទីផ្សារប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់ប្រទេសផ្សេងៗក្នុងការសិក្សារៀនសូត្រ ចែករំលែកនិងសហប្រតិបត្តិការ ទន្ទឹមនឹងនោះ កម្មវិធី OCOP ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងសមាហរណកម្មចំណេះដឹងនិងតម្លៃវប្បធម៌នៅមូលដ្ឋានទៀតផង៕

ដោយប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ វេទិកាផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់កម្រិតខ្ពស់ស្តីពីគំរូឃុំមួយផលិតផលមួយ (OCOP) មានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាស៊ី និងអាហ្រ្វិកចំនួន ១៧ រួមមាន៖ ប៊ូតង់ នេប៉ាល់ ទុយនីស៊ី ហ្សំប៊ី ហ្ស៊ីមបាវ៉េ ហ្គាណា អេត្យូពី កាមេរូន ម៉ូហ្សាំប៊ិក ស៊ីរ៉ាប៊ី សៀរ៉ាឡេអូន កូតឌីវ័រ ហ្គាបុង សាធារណរដ្ឋកុងហ្គោ ម៉ាឡាវី ឡេសូតូ ស៊ូដង់ខាងត្បូង និងវៀតណាម៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.