ព័ត៍មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយបណ្តាប្រទេសការពារមហាសមុទ្រ

វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយបណ្តាប្រទេសការពារមហាសមុទ្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មិថុនា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា បានអញ្ជើញចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការជូនចំពោះប្រមុខគណៈប្រតិភូ និងលោកជំទាវភរិយាដែលចូលរួមកិច្ចប្រជុំមហាសមុទ្រលើកទី ៣ របស់អង្គការ សហប្រជាជាតិ (UNOC ៣) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត Grimaldi រដ្ឋធានី Monaco។ បន្ទាប់មក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៤ នៃវេទិកាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបៃតង។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

សម័យប្រជុំពេញអង្គលើកទី៤ មានគោលបំណងកៀរគរធនធានហិរញ្ញវត្ថុធំៗ ដើម្បីស្តារសុខភាពនៃមហាសមុទ្រនិងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមមានឆ្នេរសមុទ្រប្រវែងជាង ៣.០០០ គីឡូម៉ែត្រ។ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព គឺជាតម្រូវការគោលបំណង តម្រូវការជៀសមិនរួច និងជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រជាតិមានសមុទ្រដ៏រឹងមាំ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ដើម្បីបង្កើតជាបង្គោលកំណើនមហាសមុទ្របៃតង និងតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ទោះបីជាប្រទេសនីមួយៗ និងប្រជាជាតិនីមួយៗ មានភាពខុសប្លែកគ្នាអំពីរបៀបរបប នយោបាយ កម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវប្បធម៌ក៏ដោយ ក៏យើងចែករំលែកបេសកកម្មរួម គឺរួមគ្នាថែរក្សា និងការពារមហាសមុទ្របៃតងសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត។ ក្នុងនាមជាប្រជាជាតិសមុទ្រ  វៀតណាមប្តេជ្ញាត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយដៃគូសកម្មក្នុងកិច្ចសហប្រតិប ត្តិការលើសកលលោកការពារមហាសមុទ្រ។   ក្នុងនាមជាដៃគូដែលមានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដល់គំនិតផ្តួចផ្តើមហិរញ្ញវត្ថុមហាសមុទ្របៃតង យុត្តិធម៌ប្រកបដោយចីរភាព”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.