ព័ត៍មាន

វៀតណាមឧទ្ទេសនាមពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប លើកទី ៨០

វៀតណាមឧទ្ទេសនាមពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប លើកទី ៨០

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ នាថ្ងៃទី ២២ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រសួងការបរទេសនិងក្រសួងនគរបាលវៀតណាម សហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានសហការរៀបចំព្រឹត្តិការណ៍ “ផ្លូវឆ្ពោះទៅកាន់ហាណូយ៖ ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីការប្រឆាំងឧក្រិដ្ឋកម្មបណ្តាញ លើកតម្កើងពហុភាគីនិយមសម្រាប់អនាគតឌីជីថលប្រកបដោយសុវត្ថិភាព”។

រូបថត៖ chinhphu.vn

ក្នុងសុន្ទរកថា បើកព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសលោក Le Hoai Trung បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះរៀបចំពិធីបើកពិធីចុះហត្ថលេខា វៀតណាមសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍សំខាន់ថ្មីក្នុងការពង្រឹងពហុភាគីនិយមជាទូទៅ និងកិច្ចសហប្រតិបត្តិការលើសកលលោកប្រឆាំងនឹងការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិត និយាយដោយឡែក។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការរៀបចំពិធីចុះហត្ថលេខា និងប្តេជ្ញាបន្តរួមដំណើរជាមួយនិងជួយបណ្តាប្រទេសឆ្ពោះទៅរកការផ្តល់សច្ចាប័ន និងការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

ក្នុងពេលជាមួយគ្នា ឧត្តមសេនីយឯកលោក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.