ព័ត៍មាន

VOV និង CMG ផ្លាស់ប្តូរអំពី​យុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងបរិបទថ្មី

VOV និង CMG ផ្លាស់ប្តូរអំពី​យុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងបរិបទថ្មី

(VOVWORLD) - វិទ្យុសម្លេងវៀតណាម (VOV) និងទូរទស្សន៍មជ្ឈិមចិន (CMG) ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យា ដើម្បីរក្សា និងលើកកំពស់តួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានសំខាន់ជួរមុខរបស់ប្រទេសទាំងពីរ។

នេះជាការបញ្ជាក់របស់អគ្គនាយករង VOV លោក Pham Manh Hung នៅក្នុងជំនួបធ្វើការជាមួយលោក Fan Yun និពន្ធនាយករង CMG ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា។ អគ្គនាយករង VOV លោក Pham Manh Hung បានសង្កត់ធ្ងន់ថា VOV ត្រៀមខ្លួនជាស្រេចក្នុងការផ្សព្វផ្សាយព័ត៌មានចម្រុះ ឧទ្ទេសនាមសមិទ្ធិផលអភិវឌ្ឍន៍និងគ្រប់ទិដ្ឋភាពនៃជីវភាពនៅប្រទេសចិន ហើយសង្ឃឹមថា CMG នឹងបង្កើនព័ត៌មានអំពីការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍របស់វៀតណាមទៅកាន់សាធារណៈជនចិនផងដែរ។

អគ្គនាយករង VOV លោក Pham Manh Hung និងអគ្គនិពន្ធនាយករង CMG លោក Fan Yun ។ រូបថត៖ VOV

ក្នុងជំនួបនេះ លោក Fan Yun បានអះអាងថា ក្នុងនាមជាដៃគូប្រពៃណីរបស់ VOV នៅប្រទេសចិន CMG មានបំណងចង់ពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ បន្តកម្មវិធីសហប្រតិបត្តិការដែលបានអនុវត្តន៍រវាង VOV និង CMG នាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថលក្នុងការផ្សាយសំឡេងនិងទូរទស្សន៍ ក៏ដូចជាបញ្ហាប្រឈម និងឱកាសដែល AI នាំយកមកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដោយបញ្ជាក់ថា ពួកគេនឹងសម្របសម្រួលចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាទាំងនេះ ក្នុងការផលិតនិងចេញផ្សាយកម្មវិធី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.