ព័ត៍មាន

VOV នឹងផ្សាយផ្ទាល់កម្មវិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

VOV នឹងផ្សាយផ្ទាល់កម្មវិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

(VOVWORLD) - អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិជាង ៨០០ នាក់បានចុះឈ្មោះបំពេញការងារផ្សាយព័ត៌មាន នៅក្នុងពិធីព្យុហយាត្រា អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ថ្ងៃទី ៣០ មេសា។ វិទ្យុសម្លេងវៀតណាម (VOV) និងទូរទស្សន៍វៀតណាម (VTV) ទទួលភារកិច្ចផ្សាយបន្តផ្ទាល់ពិធីនេះ។

លោក ង្វៀន វ៉ាន់ខាញ់ នាយករងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញបានចែករំលែកនៅក្នុងសន្និសីទកាសែត (រូបថត៖ TTBC)

លោក ង្វៀន វ៉ាន់ខាញ់ នាយករងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ បានឲ្យដឹងថា មានអ្នកសារព័ត៌មានចំនួន ៨១០ នាក់ ក្នុងនោះមានអ្នកសារព័ត៌មានបរទេសចំនួន ១៨០នាក់ មកពីបណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាង ១០០នាក់ និងភ្នាក់ងារសារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍នេះ។

ដើម្បីបម្រើអ្នកសារព័ត៌មានដែលកំពុងធ្វើការនៅព្រឹត្តិការណ៍នេះ តាមគម្រោង នៅព្រឹកថ្ងៃទី២៧ ខែមេសា មជ្ឈមណ្ឌលព័ត៌មាន និងព្រឹត្តិការណ៍នឹងត្រូវបើក ដែលមានទីតាំងនៅទីស្នាក់ការកណ្តាលនៃសមាគមអ្នកកាសែតទីក្រុងហូជីមិញ។

ក្នុងឱកាសនេះ កម្មវិធីឧទ្ទេសនាមតែមមួយឈុត រំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងត្រូវដាក់បង្ហាញ។ ជាមួយគ្នានោះ ក៏មានការណែនាំអំពីគម្របកាសែតចំនួន ១០ នៅថ្ងៃទី ៣០ ខែមេសា នៃឆ្នាំចំនួនគូ (ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០២៥) ដែលប្រមូល និងណែនាំដោយកាសែតប្រជាជន (Nhan Dan)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.