ព័ត៍មាន

VOV ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិ ដឹកនាំបដិវត្តន៍វៀតណាមរបស់លោកប្រធានហូជីមិញ

VOV ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិ ដឹកនាំបដិវត្តន៍វៀតណាមរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ នៅខេត្តកៅបាំង គណៈប្រតិភូមួយរូបមកពីវិទ្យុសំឡេង វៀតណាម (VOV) បានបើកសម័យប្រជុំធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកៅបាំង ដើម្បីឯកភាពលើខ្លឹមសារផ្សព្វផ្សាយ ដែលរំលឹកខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិដឹកនាំបដិវត្តន៍វៀតណាមរបស់លោកប្រធានហូជីមិញ (២៨ មករា ១៩៤១ - ២៨ មករា ២០២៦)។

លោក Bui Van Cu អនុប្រធានការិយាល័យតំបន់ឦសាននៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍វៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា (រូបថត៖ Duy Thai/VOV-ភាគឦសាន)

ទាក់ទងនឹងការងារផ្សព្វផ្សាយ  សម្រាប់គម្រោងនេះ លោក Bui Van Cu អនុប្រធានស្ថាប័នតំណាងតំបន់ឦសានរបស់វិទ្យុសំឡេងវៀតណាម បានជម្រាប ថា បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀត ណាម ស្ថាប័នតំណាងតំបន់ឦសាន (VOV ឦសាន) បានបង្កើតផែនការ និងយុទ្ធសាស្ត្រយ៉ាងឆាប់រហ័សសម្រាប់ផ្សព្វផ្សាយព័ត៌មានលើប្រធានបទនេះ។ ដោយមានប្រធានបទសំខាន់ "ដើរតាមគន្លងរបស់លោកអ៊ំហូ - ពីប៉ាក់បូទៅកាន់ពិភពលោក" វិទ្យុ VOV ភាគឦសានកំពុងរៀបចំការផលិត និងការផ្សាយរបាយការណ៍ឃោសនាលម្អិត និងអត្ថបទព័ត៌មាន ក៏ដូចជាកម្មវិធីវិទ្យុជាភាសា Tay និង Nung ហើយនឹងផ្តល់ការផ្សាយផ្ទាល់នៃខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិដឹកនាំបដិវត្តន៍វៀតណាម របស់លោកប្រធាន ហូជីមិញ។

តំណាងមកពីវិទ្យុ VOV ថ្នាក់ដឹកនាំនៃគណៈកម្មការឃោសនា និងចលនាមហាជន  កាសែត វិទ្យុ និងទូរទស្សន៍ និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cao Bang បានពិភាក្សា និងឯកភាពលើខ្លឹមសារនៃគម្រោងផ្សព្វ ផ្សាយ ដោយធានាបាននូវការអនុលោមតាមតម្រូវការនយោបាយ ខណៈពេលដែលបំពេញតាមស្តង់ដារបច្ចេកទេសនៃកម្មវិធីថ្នាក់ជាតិផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.