ព័ត៍មាន

វត្ត Bai Dinh គឺជាគោលដៅដ៏លេចធ្លោនៃពានរង្វាន់ “ជម្រើសរបស់អ្នកធ្វើដំណើរ” ឆ្នាំ ២០២៥

វត្ត Bai Dinh គឺជាគោលដៅដ៏លេចធ្លោនៃពានរង្វាន់ “ជម្រើសរបស់អ្នកធ្វើដំណើរ” ឆ្នាំ ២០២៥

(VOVWORLD) - វត្ត Bai Dinh ស្ថិតនៅក្នុងបណ្ដុំរមណីយដ្ឋាន Trang An ដែលជាបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិពិភពលោក។

ប្រជាជន និងពុទ្ធបរិស័ទរាប់ពាន់នាក់មកថ្វាយបង្គំព្រះសារីរិកធាតុរបស់ព្រះពុទ្ធនៅវត្ត Bai Dinh។ (រូបថត៖ VNA)
វត្ត Bai Dinh (ខេត្ត Ninh Binh) នាពេលថ្មីៗនេះ ត្រូវបាន TripAdvisor ដែលជា វេទិកាទេសចរណ៍ដ៏មានកិត្យានុភាពឈានមុខគេលើពិភពលោក ប្រគល់ជូនពាន រង្វាន់ដ៏ថ្លៃថ្លា "ជម្រើសរបស់អ្នកធ្វើដំណើរ - គោលដៅលេចធ្លោជាមួយនឹង "សញ្ញាធីក បៃតង" ពិសេស។ នៅថ្ងៃទី ១០ ខែសីហា មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹង ថា Bai Dinh គឺជាគោលដៅតែមួយគត់ក្នុងបញ្ជីឈ្មោះដែលត្រូវបានទទួលស្គាល់មាន “សញ្ញាធីកបៃតង” លើ TripAdvisor។ ប្រការនេះមិនត្រឹមតែបង្ហាញពីកិត្យានុភាពលើសលុប នៃវត្តនេះ ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បញ្ជាក់ពីភាព គួរឲ្យទុកចិត្ត នៅពេលដែលភ្ញៀវទេសចរបរទេសស្វែងរកព័ត៌មានផងដែរ។
វត្ត Bai Dinh ស្ថិតនៅក្នុងបណ្ដុំរមណីយដ្ឋាន Trang An ដែលជាបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិពិភពលោក។ វត្តនេះបានបង្កើតកំណត់ត្រាអាស៊ី និងវៀតណាមជា ច្រើនដូចជា៖ វត្តមានព្រះពុទ្ធបដិមាស្រោបមាសធំបំផុតនៅអាស៊ី ចេតិយសារីរិកធាតុ ព្រះពុទ្ធដ៏ខ្ពស់បំផុតនៅអាស៊ី រូបសំណាកព្រះពុទ្ធ Maitreya ធ្វើពីសំរិទ្ធ ធំបំផុតនៅអាស៊ី អាគ្នេយ៍ ជាដើម។ ជារៀងរាល់ឆ្នាំ វត្តទទួលភ្ញៀវទេសចររាប់លាននាក់ ដែលច្រើន បំផុតក្នុងរដូវបុណ្យនិទាឃរដូវ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.