ព័ត៍មាន

WB, ADB នឹងចំណាយជាង ១២ពាន់លានដុល្លារលើគម្រោងបៃតងនៅអាស៊ាន

WB, ADB នឹងចំណាយជាង ១២ពាន់លានដុល្លារលើគម្រោងបៃតងនៅអាស៊ាន

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី FadillaFadilla បាននិយាយថា ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ជំនួយដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១២,៥ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងបៃតងនៅក្នុងតំបន់។

ទឹកប្រាក់ដែលរួមមាន ២,៥ ពាន់លានដុល្លារ ពី WB និង ១០ ពាន់លានដុល្លារពី ADB នឹងត្រូវបានបន្ថែមដោយការវិនិយោគឯកជន ដើម្បីបើកឱកាសការងារថ្មី និងអាជីវកម្មនៅក្នុងអាស៊ាន។

ថ្លែងក្នុងពិធីបិទវេទិកាថាមពលនិរន្តរភាព និងកកើតឡើងវិញ នៅថ្ងៃទី៤ ខែកញ្ញា នៅទីក្រុង Kuchinh (ម៉ាឡេស៊ី) លោក Fadillah មានប្រសាសន៍ថា អ្នកវិនិយោគឯកជនអន្តរជាតិមកពីតំបន់អារ៉ាប់ ជប៉ុន និងចិន ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងតំបន់ ជាពិសេសក្នុងបណ្តាញថាមពលអាស៊ាន (APG)។ លោកបានបង្ហាញក្តីសង្ឃឹមថា ការវិនិយោគថ្មីទាំងនេះនឹងនាំមកនូវឱកាសការងារ និងធុរកិច្ចដល់អាស៊ានទាំងមូល ដោយលោកបញ្ជាក់ថា រដ្ឋសមាជិកអាស៊ានបានឯកភាពថា APG គឺជាផ្លូវឆ្ពោះទៅមុខសម្រាប់តំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.