ព័ត៍មាន

WB ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែ​រក្សាក្នុងកម្រិតទាប

WB ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែ​រក្សាក្នុងកម្រិតទាប

(VOVWORLD) - នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមករា ធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែមានស្ថេរភាពនៅឆ្នាំ ២០២៥ និងដល់ឆ្នាំ ២០២៦ សម្រចបានកម្រិត ២,៧%។

ការព្យាករណ៍នេះគឺស្មើនឹងកម្រិតដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។  ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះគឺទាបជាង ០,៤ ពន្ទុះភាគរយ ធៀបជាមួយកម្រិតមធ្យមនៃអំឡុងពេល ២០១០-២០១៩។ របាយការណ៍នេះបង្ហាញពីចំណុចភ្លឺនៅពេលដែលវាព្យាករណ៍ថា អតិផរណាសកលនឹងធ្លាក់ចុះជាមធ្យម ២,៧% ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ជិតដល់គោលដៅរបស់ធនាគារកណ្តាលជាច្រើន។

ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ IRNA/VNA

ធនាគារពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងមានស្ថិរភាពក្នុងរង្វង់ ៤% ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយកត់សម្គាល់ថា នេះគឺទាបជាងរយៈពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ អត្រាកំណើននេះនឹងមិនគ្រប់គ្រាន់ដើម្បីបង្កើតសន្ទុះចាំបាច់ក្នុងការលុបបំបាត់ភាពក្រីក្រ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទូលំទូលាយជាង។

ធនាគារពិភពលោកព្យាករណ៍ថា កំណើននៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏ដូចជាអឺរ៉ុប និងអាស៊ីកណ្តាលនឹងថយចុះ ដោយសារតម្រូវការចុះខ្សោយទាំងនៅក្នុងប្រទេសចិន និង "ទ្វីបចាស់"។ ទន្ទឹមនឹងនេះ តំបន់អាហ្វិ្រកភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា  អាមេរិកឡាទីន  មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នឹងមានកំណើនល្អជាងដោយសារតម្រូវការខ្លាំងជាង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.