ព័ត៍មាន

WTO លើកតម្កើងក្រុមហ៊ុន NetZero Pallet របស់វៀតណាម

WTO លើកតម្កើងក្រុមហ៊ុន NetZero Pallet របស់វៀតណាម

(VOVWORLD) - ថ្មីៗនេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់រង្វាន់ដល់ការប្រកួតប្រជែងជើងឯកអាជីវកម្មខ្នាតតូច ឆ្នាំ ២០២៥ ដល់ក្រុមហ៊ុន NetZero Pallet របស់វៀត ណាម ដែលជាក្រុមហ៊ុនជំនាញក្នុងការផលិតនិងនាំចេញផលិតផលសម្រាប់ការស្តុកទុក ការដឹកជញ្ជូន និងការនាំចេញពីកាកសំណល់កសិកម្មកែច្នៃឡើងវិញ។

ទីប្រឹក្សារដ្ឋមន្ត្រី Pham Quang Huy (ខាងស្តាំ) ជាមួយគណៈកម្មាធិការរៀបចំការប្រកួតប្រជែងអាជីវកម្មខ្នាតតូចឆ្នាំ ២០២៥  (រូបថត៖ Anh Hien/TTXVN)

ដោយវ៉ាដាច់ពីសំណុំឯកសារជាង ២.០០០ មកពីក្រុមហ៊ុន និងអង្គការនៃប្រទេសជាច្រើនជុំវិញពិភពលោក NetZero Pallet ពីវៀតណាម គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលបានទទួលរង្វាន់ដំបូង នៃការប្រកួតប្រ ជែងនៅឆ្នាំនេះ ដោយសារគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតក្នុងសកម្មភាពផលិតកម្ម។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ អគ្គនាយក WTO លោកបណ្ឌិត Ngozi Okonjo-Iweala បានលើកឡើងពីតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលស្រូបយកជាង ៩០% នៃអាជីវកម្មទាំងអស់ និងផ្តល់ការងារជាង ៦០% នៅទូទាំងពិភពលោក។ លោកស្រីបានបញ្ជាក់ពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព តាមរយៈការច្នៃប្រឌិត និងការអភិវឌ្ឍដំណោះស្រាយសេដ្ឋកិច្ចវិលជុំ។ លើសពីនេះ អគ្គនាយិការ WTO ក៏បានកោតសរសើរចំពោះការច្នៃប្រឌិតរបស់ក្រុមហ៊ុន NetZero Pallet ជាមួយនឹងគោលដៅ ផ្តល់នូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.