ព័ត៍មាន

យកចិត្តទុកដាក់ចំពោះសន្តិសុខសង្គម ធានាថា មនុស្សគ្រប់គ្នាអាចទទួលបានសេវាកម្មសំខាន់ៗ

យកចិត្តទុកដាក់ចំពោះសន្តិសុខសង្គម ធានាថា មនុស្សគ្រប់គ្នាអាចទទួលបានសេវាកម្មសំខាន់ៗ

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ភូមិ និងសង្កាត់នានាក្នុងខេត្តក្វាងនិញ បានរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ក្នុងឱកាសខួបលើកទី៩៥ នៃការបង្កើតរណសិរ្សបង្រួបបង្រួមជាតិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៥)។

លោក ង្វៀន សួនថាំង នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងគណៈប្រតិភូ បានប្រគល់ទូរទស្សន៍ដល់ភូមិចំនួន ៧ ក្នុងឃុំវិញថុក (រូបថត៖ ទ្រឿងយ៉ាង/VOV)

ក្នុងឱកាសចូលរួមពិធីបុណ្យនៅអគារវប្បធម៌កណ្តាលនៃឃុំវិញធុក ខេត្តក្វាងនិញ លោក ង្វៀន សួនថាំង នាយកបណ្ឌិតសភានយោបាយជាតិ ហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានស្នើឱ្យមូលដ្ឋានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ធ្វើអាជីវកម្មផលិត ផលសមុទ្រប្រកបដោយការទទួលខុសត្រូវ ការអភិវឌ្ឍវារីវប្បកម្មសមុទ្រ សេវាកម្មភស្តុភារនេសាទ ទាញយកសក្តានុពលនៃទេសចរណ៍អេកូឡូស៊ីសមុទ្រ និង កោះប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណូល និងគុណភាពជីវភាពរស់នៅសម្រាប់ប្រជាជន។ ឃុំយកចិត្តទុកដាក់លើសន្តិសុខសង្គម ការអប់រំ ការថែទាំសុខភាព ដោយធានាថា ប្រជាជនទាំងអស់អាចទទួលបានសេវាកម្មសំខាន់ៗ ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងដំណើរការអភិវឌ្ឍន៍ឡើយ។

នៅថ្ងៃដដែលនោះ អនុប្រធានរដ្ឋសភា លោក វ៉ូ ហ៊ុង ថាញ់ បានចូលរួមក្នុងពិធីបុណ្យសាមគ្គីភាពនៅភូមិ ខៃ ភៅ (ឃុំ ហ្វាងឌឹក)។ លោកអនុប្រធានរដ្ឋសភាសង្ឃឹមថា សហគមន៍នឹងបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង រក្សាសន្តិសុខព្រំដែន និងកសាងមាតុភូមិកាន់តែស្រស់បំព្រង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.