ព័ត៍មាន

យន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានទាំងអស់សម្រាប់អភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

យន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានទាំងអស់សម្រាប់អភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ក្នុងរបៀបវារៈសម័យ ប្រជុំវិសាមញ្ញលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ រដ្ឋសភាបានពិភាក្សា ជាក្រុមលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយការលំបាកឧបសគ្គក្នុងសកម្មភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

សមាជិកសមាជិកាសភាចូលរួមសម័យប្រជុំ។ (រូបថត៖ quochoi.vn)
អង្គប្រជុំបានឯកភាពជាមួយភាពចាំបាច់នៃការចេញផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសាកល្បងគោលនយោបាយមួយចំនួនដើម្បីដោះស្រាយការលំបាកឧបសគ្គក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម ឌីជីថលជាតិ។ លោកអគ្គលេខាបក្ស To Lam គណៈប្រតិភូសមាជិកសភាទីក្រុង ហាណូយបានអះអាងថា៖
“គោលដៅរបស់យើងគឺជាការលើកទឹកចិត្ត មិនមែនគ្រាន់តែជាដោះស្រាយការ លំបាកនោះទេ។ យើងត្រូវវិនិយោគហើយត្រូវការពេលវេលា។ សេចក្ដីសម្រេចចិត្តលេខ៥៧បានឃើញរឿងទាំងនេះហើយត្រូវតែមានគោលជំហរលើបញ្ហាបែបនេះដែរ។ នាពេលខាងមុខ ច្បាប់ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តោតលើបញ្ហាទាំងនេះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធច្បាប់ទាំងមូលត្រូវបន្តធ្វើវិសោធនកម្មឲ្យកាន់តែជឿនលឿន ស៊ីសង្វាក់គ្នា និងជិតស្និទ្ធទៅនឹងការអនុវត្តជាក់ស្ដែង ដើម្បីបំពេញតាមតម្រូវការ”។
តាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ក្រៅពីយន្តការជាក់លាក់នោះ ក្នុងសេចក្ដីសម្រេចចិត្ត និងការអនុវត្តជាក់ ស្ដែង ត្រូវសិក្សាបន្ថែមអំពីយន្តការពិសេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; យន្តការពិសេសក្នុងការគ្រប់គ្រង ឧបករណ៍ឃ្លាំមើល និងត្រួតពិនិត្យ ... អំពីយន្តការពិសេសដើម្បីទាក់ទាញធនធានមនុស្ស លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា៖
“ចាំបាច់ត្រូវទាក់ទាញការអភិវឌ្ឍសហគ្រាសឯកជនផ្នែកវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ទាក់ទាញធនធានមនុស្សពីខាងក្រៅមកវៀតណាម រួមចំណែកជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល តាមរយៈគោលនយោបាយពន្ធ ថ្លៃដើម ថ្លៃសេវា គោលនយោបាយលំនៅឋាន ដីធ្លី គោលនយោបាយទិដ្ឋាការ និងកិច្ចសន្យាការងារ។ ត្រូវតែមានគោលនយោបាយពិសេសនិងជាក់លាក់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.