ការរកឃើញវៀតណាម

Go Cong-ទីរួមខែត្ររបស់អ្នកគាស់រានដី

Go Cong-ទីរួមខែត្ររបស់អ្នកគាស់រានដី

“ ភូមិក្នុងទីក្រុង “នោះគឺជាឈ្មោះហៅក្រៅផ្តល់ឲ្យ Go Cong-ទីរួមខែត្ររបស់ខែត្រTien Giang ភាគខាងត្បូង វៀតណាម។ទីរួមខែត្រគូរឲ្យចាប់ចិត្តនេះព័ទ្ឋជុំវិញដោយ ផ្ទះបុរាណជាច្រើនដែលក្នុងនោះភាគច្រើនត្រូវបានសាង សង់ដោយ អ្នកគាស់រានដីមកពីភាគខាងជើងនិងភាគកណ្តាល។

Vovworld-ក្នុងចំណមផ្ទះបុរាណចំនួន៣៥០ខ្នងនៅខែត្រ Tien Giangនោះគឺមាន
២/៣ស្ថិតនៅ ទីរួមខែត្រ Go Cong។វីឡាផ្ទះបុរាណនានាត្រូវបានសង់តាម
បច្ចេកទេសបុរាណដែលបិតភ្ជាប់ដោយការលាយវត្ថុធាតុដើមរបស់ដើមឈើ
មួយចំនួនជាមួយកាកស្កនិងដីឥដ។គេមិនប្រើបេតុងទេ។ផ្ទះបុរាណទាំងនេះ
មានស្ថាបត្យកម្មស្រដៀងៗជាមួយផ្ទះបុរាណនៅភាគកណ្តាលវៀតណាមនិង
លោកខាងលិច។ផ្ទះនិមួយៗរួមមានបន្ទប់ចំនួន៣ល្វែងចំនួន២និងដំបូលទំហំ
ធំចំនួន២។

                        

ផ្ទះបុរាណរបស់​អ្នកប្រមុខខែត្រHai(រូបថត អិនធឺណែត)

ផ្ទះបុរាណត្រូវបានស្គាល់ដល់យ៉ាងច្រើនជាងគេ​នោះគឺជាផ្ទះរបស់​អ្នកប្រមុខខែត្រHai
។នេះគឺជាផ្ទះគំរូ១ខ្នងក្នុងចំណោមផ្ទះរបស់មន្រ្តីសក្តិភូមិនៅក្នុងតំបន់វាលទំនាបទន្លេ
Cuu Long។ត្រូវបានសាងសង់ឡើងនាឆ្នាំ១៨៩០ផ្ទះនេះស្គាល់ច្បាស់ដោយស្ថាបត្យកម្ម
រ៉ុម៉ង់ផ្សាយចូលពីបារាំងនិងការតុបតែងពោរពេញទៅដោយចរិតលក្ខណះនៃផ្ទះភាគខាងត្បូងវៀតណាមជាមួយពាក្សប្រដូចគំនូរនិងរូបចម្លាក់ជារាងសត្វដើមឈើនិងវត្ថុសក្តិសិទ
តាមជំនឿរបស់ប្រជាជន។វត្ថុបុរាណជាច្រើននៅបានថែរក្សាដល់សព្វថ្ងៃដែលក្នុងនោះ
មានកៅអីទម្រេកធ្វើពីថ្មកែវគ្រឿងភាជន៍ហិបប្រាក់មានអាយុកាលរាប់រយឆ្នាំ។ល។ផ្ទះ
ផ្សេង១ទៀតមិនគួររំលងក្នុងទួរទសចរណ៍នោះគឺជាផ្ទះរបស់លោកNguyen Anh Tuan។
ត្រូវបានសាងសង់ឡើងនាឆ្នាំ១៨៨៥សំណង់ស្ថាបត្យកម្មនេះបានសម្រេចរួចរាល់
ក្រោយរយះពេល៣ឆ្នាំធ្វើការអស់កំលាំងកាយចិត្តរបស់ជាងឈើមកពីភាគខាងជើងនិង
ភាគកណ្តាលវៀតណាម។តាមលោកPhan Van Minh អ្នកទីរួមខែត្រGo Cong១នាក់ថា៖
ផ្ទះបុរាណនិងកេរ្តិ៍ដំណែលបុរាណទាំងឡាយនៅទីនេះបានអភិរក្សដ៍ល្អជាបង្គួរ។លោកចែករំលែកថា៖“ ខ្ញុំមោទនះអំពីផ្ទះបុរាណមានស្ថាបត្យកម្មដើមពិសេសនៅ ទីរួមខែត្រ
Go Congរបស់យើងខ្ញុំ។យើងខ្ញុំមានបំណងថា៖រដ្ឋអំណាចរំបន់និងខេត្តនឹងមានវិធាន
ការចាំបាច់ដើម្បីអភិរក្សផ្ទះបុរាណទាំងនេះក្នុងបំណងទាក់ទាញភ្ញៀវទេសចរ។“

​​​​​​​​​​​​​​​​​​​​​​​                             

រូបថត អិនធឺណែត

ចំណុចវប្បធម៌ពិសេសដោយឡែកនៅ ទីរួមខែត្រGo Congគឺអ្នកតំបន់យកចិត្តទុក
ដាក់ដល់ការងារ​អភិរក្សផ្ទះបុរាណរបស់ខ្លួន។លោកPham Van Chinh ប្រធានការិយា
ល័យព័ត៌មាននៅ ទីរួមខែត្រGo Congអោដឹងថា៖“ ជារៀងរាល់ឆ្នាំយើងខ្ញុំបណ្តាក់ទុន
ពី១ដល់២ពាន់លានដុងវៀតណាមសំដៅជួសជុលកែលំអផ្ទះបុរាណនានាដែលជា
ផ្នែក១ក្នុងបណ្តាទួរទសចរណ៍ ។   “

​​​​​​​​                      

តាមលោកLe Ai Siem អតីតនាយកសារមន្ទីTien Giangថា៖ការងារអភិរក្សកេរ្តិ៍ដំណែល
វប្បធម៌ប្រវត្តិសាស្រ្តគឺចាំបាច់។លោកចែករំលែកថា៖“ តាមមតិរបស់ខ្ញុំដំបូងបង្អស់
គប្បីអនុវត្តការជំរឿនកេរ្តិ៍ដំណែលរូបីរ៍ អរូបីរ៍និងវប្បធម៌ទាំងអស់។ទី២គឺត្រូវមានគោល
នយោបាយស្តីពីការងារអភិរក្ស ។ការងារនេះត្រូវជាគោលដៅនៃគោលនយោបាយ១
ដ៍គ្រប់គ្រាន់ជាមួយចំណាយថវិការរដ្ឋនិងវិធីសាស្រ្តដ៍ត្រឹមត្រូវ។   “
ស្ថាបត្យកម្មបុរាណនៅទីរួមខែត្រGo Congជាបេតិកភណ្ឌដ៍ថ្លៃថ្លាដែលបុព្វបុរស់បាន
បន្សល់ទុកមក។ជំនាន់សព្វថ្ងៃមានភារកិច្ចថែរក្សាអភិវឌ្ឍន៍ដើម្បីការពារពាណិជ្ជសញ្ញា”
វិថីបុរាណGo Cong “ដែលគ្មានទីណាមានឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.