ការរកឃើញវៀតណាម

ស្ថានភាពដំណើការសន្តិសុខនៅមជ្ឈឹមបូរព៌ារ

ស្ថានភាពដំណើការសន្តិសុខនៅមជ្ឈឹមបូរព៌ារ

(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា បណ្ដាអ្នកចរចារអ៊ីស្រាអែល បានស្នើឲ្យសមភាគីប៉ាឡេស្ទីនថា៖ ខ្សែព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននាអនាគតគប្បីយករបងកំណត់ព្រំដែនឆ្លងកាត់ តំបន់ត្រើយខាងលិច។

ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាអនាគតគប្បីយក របងកំណត់ព្រំដែនឆ្លងកាត់តំបន់ត្រើយខាងលិច។ (Image: giaoduc.net)

(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា បណ្ដាអ្នកចរចារអ៊ីស្រាអែលបានស្នើឲ្យសមភាគី
ប៉ាឡេស្ទីនថា៖ ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាអនាគតគប្បីយក
របងកំណត់ព្រំដែនឆ្លងកាត់តំបន់ត្រើយខាងលិច។ រីឯខ្លួនវិញ ប៉ាឡេស្ទីនជា
និច្ចកាលរក្សាទស្សនៈរបស់ខ្លួនថា៖ រាល់ការចរចារត្រូវបានដំណើរការដោយ
ឈរលើស្មារតីទទួលស្គាល់ខ្សែព្រំដែនដែលត្រូវបានកំណត់មុនសង្គ្រាមឆ្នាំ
១៩៦៧ គឺជាខ្សែព្រំដែនជាផ្លូវការរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាអនាគត។
ប៉ុន្តែ ភាគី អ៊ីស្រាអែលតែងតែបដិសេធប្រការនេះ ព្រមទាំង មិនទទួលស្គាល់
សាលក្រមឆ្នាំ ២០០៤ របស់តុលាកាយុត្តិធម៌អន្តរជាតិ (ICJ) ដែលឲ្យដឹងថា៖
របងកំណត់ ព្រំដែនឆ្លងកាត់តំបន់ត្រើយខាងលិច ឬហៅថា៖ ខ្សែព្រំដែនបៃតង
គឺរំលោភលើច្បាប់អន្តរជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.