ពេលវេលាគួរអោយចាប់អារម្មណ៍អំពីអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh
ពេលវេលាគួរអោយចាប់អារម្មណ៍អំពីអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh
ថ្ងៃព្រហស្បតិ៍, 15:08, 25/04/2019
VOV5
(VOVWORLD) - អតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh មានគោលនយោបាយ សំខាន់ជាច្រើនក្នុងកិច្ចការនៅក្នុងប្រទេសនិង កិច្ចការបរទេស ដោយរួមចំណែកនាំប្រទេស រួចផុតពីវិបត្តិ ហើយស្ថានភាពសន្តិសុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំផង ដែរ។
នាយឧត្តមសេនីយ៍ Le Duc Anh (ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩២០ - ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩) មានស្រុកកំណើតនៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ (ឆ្នាំ១៩៨៧-ឆ្នាំ១៩៩១) អគ្គសេនាធិការកងទ័ពប្រជាជន វៀតណាម (ឆ្នាំ១៩៨៦-ឆ្នាំ១៩៨៧) ប្រធានរដ្ឋ លេខាមជ្ឈឹមបក្សនីតិកាលពី៧ សមាជិកការិយាល័យនយោបាយនីតិកាលទី៨។ ល។
ជាឧត្តមសេនីយ៍ម្នាក់ដែលបានឆ្លងកាត់សង្គ្រាមការពារប្រទេសជាតិចាប់តាំងពីឆ្នាំ១៩៤៥រហូតដល់ឆ្នាំ១៩៨៩ លោក Le Duc Anh ជានិច្ចកាលមានវត្តមាននៅសមរភូមិដ៏កាចសាហាវបំផុត ហើយ វិលត្រឡប់មកវិញក្នុងយុទ្ធជ័យ។ ក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ លោកបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងដំណើរការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយចិននិងអាមេរិក។
នាខែឧសភាឆ្នាំ១៩៨៨ នាយឧត្តមសេនីយ៍ Le Duc Anh រដ្ឋមន្រ្តីការពារជាតិបានទៅត្រួតពិនិត្យនិងលើកទឹកចិត្តកម្មាភិបាល យុទ្ធជនដែលកំពុងការពារអធិបតេយ្យភាពចំពោះកោះសមុទ្រនៃមាតុប្រទេស។
ក្នុងឱកាសនេះ នៅប្រជុំកោះ Truong Sa លោកបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣៣ ទិវាប្រពៃណីរបស់កងទ័ពជើងទឹកវៀតណាម។ ថ្លែងនៅទីនេះ លោកនាយឧត្តមសេនីយ៍បានស្បថថា នឹងការពារមាតុភូមិជាទីស្រឡាញ់ ការពារប្រជុំកោះ Truong Sa ដែលជាផ្នែកមួយនៃដែនដីនិងដែនសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិជាដាច់ខាត។
មិនត្រឹមតែជាអ្នកយោធាឆ្នើមប៉ុណ្ណោះទេ ចាប់ពីខែកញ្ញាឆ្នាំ១៩៩២ដល់ខែកញ្ញាឆ្នាំ១៩៩៧ នាយឧត្តមសេនីយ៍ Le Duc Anh បានកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ លោកជាថ្នាក់ដឹកនាំដ៏សាមញ្ញនិងស្និទ្ធស្នាលម្នាក់។ (រូបថត៖ ប្រធានរដ្ឋលោក Le Duc Anh ចូលរួមអំណរសាទរបុណ្យសំពះព្រះខែជាមួយក្មួយៗនៅរដ្ឋធានីហាណូយ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៩៤)។
ប្រធានរដ្ឋលោក Le Duc Anh ទៅសួរសុខទុក្ខជនរួមជាតិនៅតាមតំបន់ដែលត្រូវរងផលប៉ះពាល់ដោយទឹកជំនន់។
លោកប្រធានរដ្ឋទៅសួរសុខទុក្ខនិងវាយគងឃ្មោះកំសាន្តសប្បាយជាមួយជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ឧទ្យានជាតិ Yok Don។
នាយឧត្តមសេនីយ៍ Le Duc Anh និងនាយឧត្តមសេនីយ៍ Vo Nguyen Giap នាបុណ្យចូលឆ្នាំថ្មី១៩៩៧
ប្រធានរដ្ឋលោក Le Duc Anh ទៅទស្សនាវិទ្យុសម្លេងវៀតណាមនាឆ្នាំ
១៩៩៥។
ប្រធានរដ្ឋលោក Le Duc Anh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៥។