Mediaភាពស្រស់ស្អាតនៃផ្កាជើងគោនៅទីក្រុងហាណូយ
ភាពស្រស់ស្អាតនៃផ្កាជើងគោនៅទីក្រុងហាណូយ
ថ្ងៃសៅរ៍, 17:38, 10/03/2018
DUC ANH
(VOVWORLD) - ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី អាកាសធាតុកក់ក្តៅ ផ្កាជើងគោរីកស្គុះស្គាយ ធ្វើឲ្យបណ្ដាវិថីនៅទីក្រុងហាណូយស្រស់ស្អាតរស់រវើក។ ភាពស្រស់ស្អាតនៃ ផ្កាជើងគោបានជួយតុបតែងបន្ថែមឲ្យវិថី ហើយទាក់ទាញប្រជាជនទីក្រុងមក ថតរូបយ៉ាងកុះករ។
 |
| និយាយអំពីផ្កាជើងគោ យើងគិតថានេះជាប្រភេទផ្កានៅព្រៃភ្នំពាយ័ព្យ ដែលរីកស្គុះស្គាយនាពេលនិទាយរដូវមកដល់ម្តងៗ។ ប៉ុន្តែ ពីយូរយាណាស់មកហើយ ផ្កាជើងគោត្រូវបានដាំនៅទីក្រុងហាណូយ។ នាចុងខែកុម្ភៈនិងដើមខែមិនា ផ្កាជើងគោបានរីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅរដ្ឋធានី។ |
 |
| អាស្រ័យដោយពណ៌ ផ្កាជើងគោត្រូវបានបែងចែកជាច្រើនប្រភេទដូចជា ផ្កាជើងគោស ផ្កាជើងគោវីយ៉ូឡែត ឬ ផ្កាជើងគោក្រហម។ |
 |
| លើវិថី Bac Son ទាក់ទាញមនុស្សជាច្រើននាក់មកថតរូបផ្កាជើងគោស ដែលត្រូវ បានដាំនៅទីនេះ។ |
 |
| ប្រភេទផ្កាដែលតហរូវបានដាំនៅទីនេះជាប្រភេទផ្កាជើងគោស។ |
 |
| អាកាសធាតុបច្ចុប្បន្នកក់ក្តៅងាយស្រូលសមស្របនឹងការថតរូប។ |
 |
| មិត្តវ័យក្មេងក្នុងអាវផាយថតរូបជាមួយផ្កាជើងគោនៅលើវិថី |
 |
| នាចុងសប្តាហ៍ វិថី Hoang Dieu គ្របដណ្តប់ចម្រុះពណ៌ស្រស់ស្អាតរបស់ អាវផាយនិងផ្កាជើងគោ។ |
 |
| ពីផ្កាជើងគោនៅវិថី Bac Son និងវិថី Hoang Dieu ប្រភេទផ្កានេះត្រូវបានដាំនៅបឹង Ho Tay ស្តូបរំលឹកវិញ្ញាណខ័ណ្ឌ Lenin និងវិថី Nguyen Du។ |
 |
| លើវិថី Nguyen Du ជិតនឹងបឹង Thien Quang ត្រូវបានរំលេចដោយភាព ស្រស់ស្អាតនៃផ្កាជើងគោ វីយ៉ូឡែតរីកស្គុះស្គាយ។ |
 |
| លើផ្លូវបំបែករវាងវិថី Nguyen Thai Hoc វិថី Cua Nam វិថី Hang Bong និងវិថី Phan Boi Chau។ |
 |
| សួនឧទ្យាន Hang Dau។ |
 |
| ជាបណ្តើរៗ ផ្កាជើងគោបានក្លាយទៅជាប្រភេទផ្កាធ្លាប់បានស្គាល់ ដល់ជាមួយជនហាណូយ។ នាពេលនិទាឃរដូវមកម្តងៗ ផ្កាជើងគោរីក ស្គុះស្គាយរួមចំណែកបង្កើតឡើងភាពស្អាតនៃរដ្ឋធានីក្នុងក្រសែភ្នែករបស់ ប្រជាជននិងភ្ញៀវទេសចរ៕ |