Media

ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh

ភាពស្រស់ស្អាតនៃសមុទ្រ Quang Lang ខេត្ត Thai Binh

(VOVWORLD) - ឆ្នេរសមុទ្រ Quang Lang ឃុំ Thuy Hai ស្រុក Thai Thuy ខេត្ត Thai Binh គឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត។

សមុទ្រ Quang Lang ស្ថិតនៅជាប់ច្រកទន្លេ Diem Ho ដែលជាដៃទន្លេតូចមួយនៃទន្លេក្រហម មានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ រូបថត៖ Vu Thanh Thuy
សមុទ្រ Quang Lang មានលក្ខណៈធម្មជាតិខុសប្លែក និងគួរឲ្យចាប់អារម្មណ៍បើធៀបនឹងឆ្នេរសមុទ្រផ្សេងទៀត។ នោះគឺនៅពេលជំនោរទាប ផ្ទៃទឹកលើឆ្នេរខ្សាច់ ត្រឹមកជើងប៉ុណ្ណោះ។ រូបថត៖ ទស្សនាវដ្តីទេសចរណ៍
ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយដូចកញ្ចក់ដ៏ធំសម្បើមមួយផ្ទាំង ដែលឆ្លុះពីអ្វីៗគ្រប់បែបយ៉ាងទៅលើផ្ទៃទឹក បង្កើតជាភាពស្រស់ស្អាតដ៏អស្ចារ្យ។ រូបថត៖ Tien Nguyen
ផ្ទៃមេឃពណ៌ខៀវស្រឡះដែលឆ្លុះលើផ្ទៃសមុទ្រ ធ្វើឱ្យលំហទាំងមូលកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ រូបថត៖ Tien Mau
នេះជាតំបន់សមុទ្រដ៏រហោស្ថានមួយកន្លែង ដែលមិនទាន់អភិវឌ្ឍន៍ទេសចរណ៍នៅឡើយទេ ប៉ុន្តែជាកន្លែងធ្វើនេសាទសម្រាប់ប្រជាជនក្នុងតំបន់។ រូបថត៖ Vu Thanh Thuy
ប្រជាជននៅទីនេះភាគច្រើននេសាទដោយប្រើវិធីសាស្រ្តប្រពៃណីដើម្បីការពារបរិស្ថានសមុទ្រ។ រូបថត៖ Le Thanh Ha
ប្រជាជន Quang Lang តែងតែទៅតាមឆ្នេរដើម្បីចាប់ត្រីសមុទ្រ។ រូបថត៖ baodantoc.vn
មកដល់ឆ្នេរសមុទ្រ Quang Lang ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏សាមញ្ញ និងសុខសាន្តត្រាណរបស់ប្រជាជននៅពេលធ្វើការនេសាទ។ រូបថត៖ baodantoc.vn
មិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ ឆ្នេរសមុទ្រ Quang Lang ក៏បង្កប់នូវសម្រស់នៃពលកម្មដ៏ពិតៗទៀតផង។ រូបថត៖ baodantoc.vn
រយៈពេលសម្រាករបស់អ្នកនេសាទនៅឆ្នេរ Quang Lang បន្ទាប់ពីវគ្គនេសាទ រូបថត៖ Vu Thanh Thuy
ពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាឆ្នេរសមុទ្រ Quang Lang គឺចាប់ពីខែកក្កដាដល់ខែតុលា។ នៅពេលនេះ អាកាសធាតុកំពុងផ្លាស់ប្តូររដូវ ដូច្នេះហើយវាពិតជាត្រជាក់ស្រួល សមស្របសម្រាប់ការទស្សនាសមុទ្រ។ រូបថត៖ daidoanket.vn

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.