Media

ភាពវិសេសវិសាលនៃផ្ទាំងគំនូរឃោសនាការបង្ការប្រឆាំងកូវីដ ១៩ នៅកាច់ជ្រុងដងវិថីទីក្រុងហាណូយ

ភាពវិសេសវិសាលនៃផ្ទាំងគំនូរឃោសនាការបង្ការប្រឆាំងកូវីដ ១៩ នៅកាច់ជ្រុងដងវិថីទីក្រុងហាណូយ

(VOVWORLD) - ផ្ទាំងគំនូរផ្សាភ្ជាប់នឹងសារជាច្រើនដូចជា៖ “រួមកម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩” “ដើម្បីពិភពលោកមួយគ្មានកូវីដ” “ទប់ ស្កាត់ រកឃើញ ធ្វើចត្តាឡីស័ក កំណត់តំបន់ផ្ទះជម្ងឺដើម្បីកំចាត់ជម្ងឺ កូវីដ ១៩”។ ល។

សំដៅចូលរួមចំណែកបង្កើនការងារឃោសនា ផ្សព្វផ្សាយព័ត៌ មានអំពីការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ សម្ព័ន្ធយុវជនខ័ណ្ឌ Ha Dong ទីក្រុងហាណូយ បានអញ្ជើញវិចិត្រករមកគូរគំនូរនៅលើជញ្ជាំងតាម ដងវិថី Vu Trong Khanh ខ័ណ្ឌ Ha Dong។
ប្រជាជនដើរឆ្លងកាត់ផ្ទាំងគំនូរត្រូវបានទាក់ទាញភ្នែក។
ផ្ទាំងគំនូរមានពណ៌ស្អាតឆើតឆាយគួរឲ្យទាញភ្នែក។
ផ្ទាំងគំនូរផ្សាភ្ជាប់នឹងសារជាច្រើនដូចជា៖ “រួមកម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩” “ដើម្បីពិភពលោកមួយគ្មានកូវីដ” “ទប់ ស្កាត់ រកឃើញ ធ្វើចត្តាឡីស័ក កំណត់តំបន់ផ្ទះជម្ងឺដើម្បីកំចាត់ជម្ងឺ កូវីដ ១៩”។ ល។
រូបភាពនៃកម្លាំងគ្រូពេទ្យ បុគ្គលិកពេទ្យត្រូវបានឆ្លុះបញ្ជាំង យ៉ាងរស់រវើក។
ផ្ទាំងគំនូរមានអត្ថន័យឃោសនា ក្រើនរំលឹកឲ្យប្រជាជនអនុវត្តន៍ វិធានការបង្ការប្រឆាំងកូវីដ ១៩ ដូចជាពាក់ម៉ាស់ជាប្រចាំ។
ប្រសិនបើមានអាការៈដូចជាក្ដៅខ្លួន ក្អក់ ពិបាកដកដង្ហើម សូមអញ្ជើញទៅ ភ្លាមដល់មូលដ្ឋានសុខាភិបាលនៅជិតបំផុតដើម្បីពិនិត្យ។
ឬអនុវត្តន៍សារ 5 ប្រការ របស់ក្រសួងសុខាភិបាល។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.