Mediaភ្ញៀវទេសចរបរទេសទនាទីក្រុងហាណូយប្រកបដោយភាពសុខសាន្ត
ភ្ញៀវទេសចរបរទេសទនាទីក្រុងហាណូយប្រកបដោយភាពសុខសាន្ត
ថ្ងៃសុក្រ, 18:31, 09/06/2023
Quang Hung/VOV
(VOVWORLD) - ឥឡូវនេះ ការដែលភ្ញៀវទេសចរមកទស្សនារដ្ឋធានីយ៉ាងច្រើនកកកុញបាន នាំមកនូវរូបភាពដែលធ្លាប់ស្គាល់ដូចប៉ុន្មានឆ្នាំមុនពេលជំងឺរាតត្បាតកូវីដ-១៩ផ្ទុះ រីករាលដាល។
 |
| យោងតាមការធ្វើស្ថិតិរបស់មន្ទីរទេសចរណ៍ហាណូយ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ជិត ៦ លាននាក់បានមករដ្ឋធានី។ |
 |
| គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាង ៨លាននាក់បានមកកាន់ទីក្រុងហាណូយ។ ភ្ញៀវអន្តរជាតិមានជាង១លាន៤សែននាក់ កើនឡើង ១៨ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
 |
| ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងខែមេសា សម្រេចបានជាង ៨,៥ លានលានដុង (ប្រមាណ ៣៦២ លានដុល្លារអាមេរិក) កើនឡើង ៥២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ |
 |
| ដោយឡែកក្នុងខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងហាណូយបាន កើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ |
 |
| ភ្ញៀវទេសចរទៅទស្សនាផ្លូវថ្នល់ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងរដ្ឋធានីប្រកបដោយភាពសុខសាន្ត។ |
 |
| ចំនួនភ្ញៀវទេសចរអាស៊ីមកហាណូយមានចំនួនច្រើន។ |
 |
| ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាវិថីបុរាណហាណូយ ដោយគ្មានការភ័យ ខ្លាចចំពោះជំងឺរាតត្បាតទៀតឡើយ។ សូម្បីតែក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើង ក៏ដោយ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងជំងឺ នេះបានយ៉ាងល្អផងដែរ។ |
 |
| ភ្ញៀវមកទស្សនាការតាំងពិព័រណ៍រូបថតដែលរៀបចំឡើងនៅលើវិថីថ្មើរជើងជុំវិញបឹង Hoan Kiem។ |
 |
| តំបន់វិថីបុរាណ ជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិពេលមកទីក្រុងហាណូយ។ |
 |
| ភ្ញៀវទេសចរបរទេសមកទស្សនាវិថី Ta Hien… |
 |
| ព្រះវិហារកាតូលិកហាណូយ… |
 |
| ឬទៅទស្សនាតាមដងផ្លូវនាចុងសប្តាហ៍។ |
 |
| ភ្ញៀវទេសចរបរទេសដើរតាមផ្លូវដោយភាពសុខស្រួល នោះគឺជារូបភាពដែល ធ្លាប់ស្គាល់ដូចមុនពេលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។ |